ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ជាការបោះជំហានថ្មីមួយទៀត! ខេត្តចំនួន ៣ ចុះអានុសារណៈយោគយល់គ្នា ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក…

ជាការបោះជំហានថ្មីមួយទៀត! ខេត្តចំនួន ៣ ចុះអានុសារណៈយោគយល់គ្នា ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កំពង់ឆ្នាំង​៖យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនាថ្ងៃនេះ គឺមាន សារៈសំខាន់ខ្លាំងណាស់ វាជាយុទ្ធនាការបោះជំហានថ្មីមួយទៀតនៅក្នុងការផ្សារភ្ជាប់ពង្រីក រវាងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន សំដៅសម្រេចបាននូវគោលដៅ “សុក្រិតកម្មបរិស្ថានកិច្ច” ។ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ មានប្រសាសន៍ បែបនេះនៅក្នុងយុទ្ធនាថាការកាត់បន្ថយការ ប្រើប្រាស់ផ្លាស្ទិក នៅមុខសាលាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តម បានបន្តថា យុទ្ធនាការថ្ងៃនេះបានស្ដែងចេញនៅឆន្ទៈ របស់អាជ្ញាធរមូលដ្ឋានគ្រប់លំដាក់ថ្នាក់ អង្គភាព និងអ្នកពាក់ព័ន្ធ ជាពិសេសលោកគ្រូអ្នកគ្រូ សិក្សានុសិស្សនិងប្រជាពលរដ្ឋ ខេត្តកំពង់ឆ្នាំង ក្នុងការរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្នុងការអនុវត្តយុទ្ធសាស្ត្រចម្បង ដំណាក់កាលទីមួយក្រសួងបរិស្ថានបាន ដាក់ចេញនូវការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិចក្រោមប្រធានបទ “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ”ដោយផ្ដោតលើការអនុវត្តគោលការណ៍ស្អាតផ្ដើមចេញពីសាលារៀននាំឲ្យផ្ទះស្អាត
និង សហគមន៍ស្អាត ។

នៅក្នុងឱកាសនោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអំពាវនាវឲ្យមានការចូលរួមអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធ ទាំងបរិស្ថានរដ្ឋ ស្ថាប័នរដ្ឋ វិស័យឯកជន និងសង្គមស៊ីវិល ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដើម្បីសម្រេចឲ្យ
បានជោគជ័យប្រកបដោយសមិទ្ធិផល
និងប្រសិទ្ធភាពខ្ពស់ ដោយបានលើក
ទឹកចិត្ត និងសរសើរដល់សិស្ស នៅតាមសាលារៀនទាំងអស់ ឱ្យចូលរួមយុទ្ធនា
ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដើម្បី គ្មានសារធាតុពុលដល់កម្ពុជា។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងក៏បានមានប្រសាសន៍ថាប្រយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លសស្ទិកក្រោមប្រធានបទ“ថ្ងៃនេះខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ” មានសារៈសំខាន់ខ្លាំងណាស់ វាបានចូលរួមចំណែកកាត់បន្ថយការបំពុលបរិស្ថាននៅលើគោកនិងក្នុងទឹកព្រោះថាផ្លាស្ទីច វាមិនងាយនិង រលាយនោះទេ វាអាចមានអាយុកាលរាប់រយឆ្នាំ ហើយបើយើងនៅតែនាំគ្នាបន្តការប្រើប្រាស់ប្លាស្ទិចធ្វើឲ្យប៉ះពាល់ដល់បរិដ្ឋាន យ៉ាងធ្ងន់ធ្ងរ ហេតុនេះ សូមបងប្អូន ប្រជាពលរដ្ឋចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ ប្លាស្ទិក ក្នុងមួយសប្តាហ៍ ឱ្យបាន២ទៅ៣ថ្ងៃ

គួរបញ្ជាក់ដែរថាយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនាថ្ងៃនេះ គឺមានការចុះអនុស្សារណៈជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកណ្ដាល និងកាកបាទក្រហមកម្ពុជាផងដែរ ឈានឆ្ពោះទៅការកាត់បន្ថយ ការប្រើប្រាស់ប្លាស្ទិកនៅព្រះរាជាណាចក្រកម្ពុជា សំដៅអនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្នុងបញ្ចកោណទី៤ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន, ការអនុវត្តនូវវិធានការគោលនៃគោលនយោបាយ ស្តីពី «ការកាត់បន្ថយ ការប្រើប្រាស់ផលិត ផល ប្លាស្ទិក និងការពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិកសម្រាប់រយៈពេលខ្លី» គោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ២០២០-២០៣០, និងគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» លក្ខណ សម្បត្តិទី៦ «មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ»។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!