ខេត្តកណ្តាល-កើតហេតុ៖ថ្ងៃទី២៨-០៩-២០២៣ ចន្លោះម៉ោង១,០០នាទីទៅម៉ោង៦និង០០នាទីព្រឹក
-ចំណុច ៖ ក្នុងប្រឡាយព្រំប្រទល់ព្រែកជ្រៅនិងព្រែកណូយស្ថិតនៅភូមិកណ្តាលឃុំសណ្តារ ស្រុកលើកដែក ខេត្តកណ្តាល។
*ជនរងគ្រោះចំនួន០២ នាក់
១-ឈ្មោះរីម ឡុងឌីភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិកណ្តាលឃុំសណ្តារស្រុកលើកដែក ខេត្តកណ្ដាល។
២-ឈ្មោះ ឌឿន វ៉ាន់ដា ភេទប្រុសអាយុ៣៦ឆ្នាំ មានទីលំនៅភូមិកណ្តាលឃុំសណ្តារស្រុកលើកដែកខេត្តកណ្តាល
*ជនសង្ស័យចំនួន០៣នាក់៖
១-ឈ្មោះ ង្វៀង យុាំងថាន់ ភេទប្រុស អាយុ៦៦ ឆ្នាំ ជនជាតិវៀតណាមមានទីលំនៅភូមិកំពង់ចម្លងឃុំព្រែកទន្លាប់ស្រុកលើកដែកខេត្តកណ្តាល មុខរបរនេសាទ (ឃាត់ខ្លួន)
២-ឈ្មោះ ង្វៀង ធីកងភេទស្រីអាយុ ៤៩ឆ្នាំមានទីលំនៅភូមិព្រែកជ្រៃក្រៅសង្កាត់ព្រែកជ្រៃក្រុងសំពៅពូនខេត្តកណ្តាល (នាក់ទិញទូក ឃាត់ខ្លួន)
៣-ឈ្មោះ ង្វៀង យូ មុខរបរមិនពិត ភេទប្រុសអាយុ២៣ឆ្នាំមានទីលំនៅភូមិតាហុីងឃុំព្រែកដាច់ស្រុកលើកដែកខេត្តកណ្ដាល(គេចខ្លួន)។
* វត្ថុតាងចាប់យក៖
១-ទូកស្មាច់ គ្មានម៉ាស៊ីន ចំនួន០២គ្រឿង ជារបស់ជនរងគ្រោះរកឃើញវិញ
២-ទូកស្មាច់១គ្រឿងនិង
ម៉ាសុិនសាំងHynota,១៨សេស(ជារបស់ជនសង្ស័យ)
*សភាពរឿងហេតុ
-នៅថ្ងៃកើតហេតុថ្ងៃទី២៨.០៩.២០២៣វេលាចន្លោះម៉ោង១,០០នាទីទៅម៉ោង០៦និង០០នាទីព្រឹកជនរងគ្រោះ២នាក់បាន បាត់ទូកស្មាច់២គ្រឿងនៅចំណុចព្រំព្រទល់ប្រឡាយព្រែកជ្រៅនិងព្រែកណូយលុះមកដល់ថ្ងៃទី៣០ខែ០៩ឆ្នាំ២០២៣វេលម៉ោង៤និង០០នាទីជនរងគ្រោះ២នាក់បានមកដាក់ពាក្យបណ្តឹងដល់ប៉ុស្តិ៍រដ្ឋបាលសណ្តារអោយជួយស្រាវជ្រាវក្រោយពីទទួល
បណ្តឹងប៉ុស្តិ៍រដ្ឋបាលបានរាយការណ៍មកផ្នែកជំនាញព្រហ្មទណ្ឌកំម្លាំងយើងបានផ្សព្វផ្សាយនិងស្វែងរកលុះមកដល់ថ្ងៃទី០១ខែតុលាឆ្នាំ២០២៣វេលោម៉ោង១៣និង៣០នាទីយើងបានទទួលដំណឹងពីជនរងគ្រោះបានឃើញទូកនៅចំណុចផ្ទះបែរបស់ឈ្មោះង្វៀង ធីកង ក្នុងទន្លតូចសង្កាត់ព្រែកជ្រៃក្រុងសំពៅពូន រួចកម្លាំងប៉ុស្តិ៍រដ្ឋបាលសណ្តារនិងកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកលើកដែកបានចុះទៅសហការណ៍ជាមួយកំលាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រែកជ្រៃស្រាវជ្រាវនិងឈានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ចំណែកឈ្មោះ ង្វៀង យូរ ភេទប្រុសអាយុ២៣ឆ្នាំរត់គេចខ្លួនបន្ទាប់មកកម្លាំងយើងបាននាំខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើរួមនិងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាន បច្ចុប្បន្នជនសង្សយ័ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកលើកដែកដើម្បីបន្តនិតិវិធី។(នេះជាការចេញផ្សាយ ហ្វេសប៊ុកផេកផ្លូវការបស់អធិការដ្ឋាននគបាលស្រុកលើកដែក)