ថ្ងៃសុក្រ ទី០៦ ខែតុលា ឆ្នាំ២០២៣
ភ្នំពេញ៖ប្រជាពលរដ្ឋទន្ទឹងរង់ចាំមើលថា តើចំណាត់ការអាជ្ញាធរពាក់ព័ន្ធពិសេសលោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការនគបាលខណ្ឌមានជ័យ លោកហ៊ាន ឬ មិនហ៊ាន? នៅការបង្ក្រាបទីតាំងល្បែងអនឡាញ ជល់មាន់តាមកញ្ចក់ទូរទស្សន៍មួយកន្លែង ក្នុងភូមិទ្រា០៤ ក្រុមទី៦ សង្កាត់ស្ទឹងមានជ័យ០៣ ខណ្ឌមានជ័យដែរឬទេ?។
ពលរដ្ឋបន្តទៀតថា
ឯណាទៅគោលយោបាយភូមិ.ឃុំ.សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញអោយក្រសួងមហាផ្ទៃអនុវនោះ។ ព្រោះយើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិ.ឃុំ.សង្កាត់ គ្មានសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភភៃខ្លាច ចោរលួច ចោរឆក់ ចោរប្លន់ គាស់ផ្ទះ និងអំពើហិង្សាក្នុងគ្រួសារ ដែលផ្ដើមចេញពីល្បែងស៊ីសងទាំងនេះ ។
ទាក់ទិនទៅនឹងបញ្ហាល្បែងស៊ីសងខុសច្បាប់ខាងលើនេះប្រជាពលរដ្ឋស្នើសុំលោក វីរសេនីយ៍ឯក អ៊ុក បូនីន អធិការនគបាលខណ្ឌមានជ័យ ជាពិសេសគោរព ស្នើសុំដល់ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនឹងឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាចាត់កម្លាំងជំនាញក្រោមឲ្យវ៉ាតឱ្យចុះ ពិនិត្យ ស្រាវជ្រាវទៅលើទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន។(នៅមានត)
អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជា កញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ។សូមអរគុណ!!!