នៅព្រឹកថ្ងៃសៅទី០៧ខែតុលាឆ្នាំ២០២៣ដើម្បីចង់ដឹងពីសុខទុក្ខរបស់បងប្អូនអាជីវករលក់ដូរនៅក្នុង មានសភាពយ៉ាងណា ក្នុងការប្រកបមុខរបររកស៊ីសព្វថ្ងៃ
លោក ទិត្យ វុទ្ធី ប្រធានគណៈកម្មផ្សារដើមគ បានដឹកនាំបងៗអនុប្រធានផ្សារនិងបងៗសណ្តាប់ធ្នាប់ ចុះសាកសួរពីការប្រកបមុខរបអាជីវកម្មរបស់បងប្អូន ដែលកំពង់លក់ដូរនៅក្នុងផ្សារ និងចង់ដឹងពីសូមណូមពររបស់បងប្អូន ដើម្បីអោយលោកមានវិធានការចាត់ចែង បង្កភាពងាយស្រួលដល់បងប្អូន។
ដោយឡែកនៅវេលាប្រមាណម៉ោង៤:៣០ទៀបភ្លឺ លោកក៏បានបញ្ជាដល់បងៗសណ្តាប់ធ្នាប់ចុះរៀបចំ ណែនាំដល់បងប្អូនលក់ដូរទាំងអស់ ធ្វើយ៉ាងណាអោយមានសណ្តាប់ធ្នាប់របៀបរៀបរយ ទៅអ្វីដែលលោកបានកំណត់ .ចំណែកឯការលក់ដូររបស់បងប្អូនមួយចំនួនដែលជារ៉ឺម៉ក រទេះ លោកក៏បានសំណូមពរអោយបងប្អូនលក់បានត្រឹមតែម៉ោង៦:០០ព្រឹក ប៉ុណ្ណោះ ដើម្បីកុំអោយមានភាពរាំងស្ទះដល់បងប្អូនដែលកុំពុងធ្វើដំណើរនៅលើដងផ្លូវ។
ជាចុងក្រោយលោក ទិត្យ វុទ្ធី ប្រធានគណៈផ្សារដើមគ លោកក៏សុំសំណូមដល់បងប្អូនអាជីវករទាំងមេត្តាចូលរួមអនុវត្តន៍ជាមួយក្រុមការងាររបស់លោក ដើម្បីផ្សារទាំងមូលមានសណ្តាប់ធ្នាប់ល្អ ទាក់ទាញអតិឋិជន ចូលមកទិញបានយ៉ាងច្រើនកុះករជាបន្តបន្ទាប់.។ជាពិសេសនាំគ្នាជួយថែរក្សាអនាមយ័បរិស្ថាន វិចខ្ចប់សំរាមអោយបានត្រឹមត្រូវ ដើម្បីអោយក្រុមការងាររបស់លោកងាយស្រួលប្រមូលយកបានឆាប់រហ័សនិងល្អស្អាត គ្រប់ទីកន្លែង។