ខណ្ឌកំបូល÷
ក្នុងរដូវវស្សា ខែបុណ្យទានដាក់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ភ្លៀងធ្លាក់មកជាបន្តបន្ទាប់ជាហេតុមួយធ្វើអោយបងប្អូនប្រជាពលរដ្ឋយើងមានការពិបាកធ្វើដំណើរខ្លះៗតាម តំបន់ផ្លូវនិមួយៗ ដែលលោកបាន កំពុងដាក់ចូលផែនការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។
ជាស្តែង នៅព្រឹកថ្ងៃសៅរ៍ទី០៧ខែតុលាឆ្នាំ២០២៣
លោក ឃឹម ស៊ុនសូដា អភិបាល នៃគណ:អភិបាលខណ្ឌកំបូល លោកអភិបាលរង ទ្រី ណារ៉េត ព្រមទាំងមន្ត្រីរាជការក្នុងខណ្ឌកំបូល សហការណ៍ជាមួយលោក ចៅសង្កាត់រងទី១ អង តេង លោកប្រធានភូមិ បងៗសណ្តាប់ធ្នាប់ខណ្ឌនិងសង្កាត់ ដឹកនាំគ្រឿងចក្រចុះដាក់លូ១ខ្សែដែលឆ្លងកាត់ផ្លូវតាមច្រក រោងចក្រ( ចាក់ជីង )ស្ថិតក្នុងភូមិតាសេក សង្កាត់កន្ទោក ខណ្ឌកំបូល ដែលតំបន់ផ្លូវនោះមិនទាន់មានប្រពន្ធ័លូសំរាប់បង្ហូរទឹកនៅឡើយទេ ពេលមានមេឃភ្លៀងម្តងៗធ្វើអោយមានការលិចលង់ ពិបាកដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងបងប្អូនកម្មករ កម្មការនី ដែលមានផ្ទះសំបែងនិងធ្វើការនៅក្នុងតំបន់នោះ។
បន្ទាប់ពីបានចុះត្រួតពិនិត្យនៅកន្លែងដាក់ប្រពន្ធ័លូ ខាងលើរួចមក លោក ឃឹម ស៊ិនសូដា អភិបាលខណ្ឌកំបូល ក៏បន្តដំណើរចុះទៅត្រួតពិនិត្យនៅទីតាំង កន្លែងឈួសឆាយ ជួសជុល គន្លុកសំបុកមាន់ ដែលមានប្រវែង3,000ម៉ែត្រ ចាប់ពីភូមិស្រែក្នុង ភូមិកំរៀង ភូមិព្រៃបឹង នៃសង្កាត់កន្ទោក ។
ត្រង់ចំនុចណាដែលមានគន្លុកធំៗ លោកក៏បានអោយក្រុមរថយន្តដឹកថ្ម ចាក់បំពេញបន្ថែម រួចយក រ៉ូឡូ មកកិនពីលើធ្វើយ៉ាងណាអោយរាបស្មើស្អាត ដើម្បីងាយស្រួលអោយបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅចូលរួមក្នុងកម្មវិធីបុណ្យកាន់បិណ្ឌ តាមទីវត្តអារាមដែលបងប្អូនចង់ទៅ។
យោងតាមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននៃខណ្ឌកំបូល គាត់បានបញ្ជាក់ថា:ក្រោមការដឹកនាំរបស់លោកអភិបាលខណ្ឌ រាល់ពេលមានមេឃភ្លៀងម្តងៗ ឬកន្លែងណាមានទុក្ខលំបាក ពួកគាត់តែងតែឃើញវត្តមានរបស់លោក អភិបាលខណ្ឌ ចុះទៅដល់ជួបផ្ទាល់ ឬក៏បញ្ជាដល់ភូមិសង្កាត់ ទាំងអស់ត្រូវរាយការណ៍ដល់លោកជាបន្ទាន់ ដើម្បីអោយលោកមានវិធានការណ៍ចាត់ចែង ជួយបានឆាប់រហស័។
ជាចុងក្រោយលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ក្នុងរដូវបុណ្យភ្ជំុកាន់បិណ្ឌនេះ លោកក៏បានបញ្ជាដល់បងៗកងកម្លាំងមានសម្ថកិច្ចទាំងអស់ រួមទាំងបងៗប្រជាកាពារ ត្រូវតែថែរក្សាការពារសុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋ អោយបានខ្ជាប់ខ្ជួនហ្មត់ចត់ បំផុតនៅគោលដៅនៃមូលដ្ឋានរៀងៗខ្លួន។