ទាន់ហេតុការណ៍
ខេត្តកណ្តាល ប្រជាពលរដ្ឋ ចូលរួម កម្សាន្តយ៉ាងច្រើនកុះករនៅថ្ងៃទី១ នៃពិធីអុំទូក បណ្តែតប្រទីបឆ្នាំ២០២៤នេះ...=>ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា និងលោកជំទាវបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រណាំងទូកងនៅខេត្តព្រៃវែង=>ខេត្តបាត់ដំបង មានប្រជាពលរដ្ឋ ចូលរួម កម្សាន្តយ៉ាងច្រើនកុះករនៅថ្ងៃទី១ នៃពិធីអុំទូក បណ្តែតប្រទីប...=>ឯកឧត្តម សុខ ពេញវុធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានអញ្ជើញចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ របស់ខណ្ឌដូនពេញ!=>ពិធីបើកយុទ្ធនាការចាក់ថ្នាំការពារជំងឺឆ្កែឆ្កួតទ្រង់ទ្រាយធំ នៅទូទាំងខេត្តកណ្ដាលដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២១ តុលា ដល់ថ្ងៃទី១ វិច្ឆិកា=>លោកអភិបាលស្រុកកោះធំធ្វើរបាយការណ៍ភូតកុហកអភិបាលខេត្តកណ្តាល រឿងដណ្តើមតូបគ្នា=>បំផ្ទុះថ្មភ្នំ បណ្តាលឱ្យរងរបួសមនុស្សក្មេងចាស់ ចំនួន​៤នាក់​ នៅខេត្ត​កំពត=>កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តបាត់ដំបង ចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណី លួចមានស្ថានទម្ងន់ទោស ( គាស់ទម្លុះទម្លាយ )=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការផ្តន្ទាទោស ពាក់ព័ន្ធករណីគ្រឿងញៀន!=>អភិបាល​ស្រុក​អូររាំងឪ​ ដឹកនាំមន្ដ្រី​ និង​យុវជន​ បន្ដដាំដេីមក្ងោក​ នៅឧទ្យាន​ទន្លេ​ស្ងួត​
0

ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន អញ្ជើញប្រារព្ធពិធីកាន់បិណ្ឌនៅវត្ដចំនួន ០២ ក្នុងស្រុកអូរាំងឪ…

ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន អញ្ជើញប្រារព្ធពិធីកាន់បិណ្ឌនៅវត្ដចំនួន ០២ ក្នុងស្រុកអូរាំងឪ…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ត្បូងឃ្មុំ៖ ឯកឧត្ដម អ៊ាង សុផល្លែត បានដឹកនាំមន្ដ្រីក្រសួងបរិស្ថាន ប្រារព្ធពិធីកាន់បិណ្ឌនៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំថោះ ពស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ គឺជាថ្ងៃកាន់បិណ្ឌទី១៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ ស្ថិតនៅវត្ដអម្ពិលារាម និងវត្ដព្រះធាតុបាស្រី ក្នុងស្រុកអូរាំងឪ ខេត្ដត្បូងឃ្មុំ។

គួររំលឹកថា ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យសាសនាជាតិ ដែលប្រជាជនកម្ពុជាទូទាំងប្រទេសតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែភទ្របទ ហើយមានរយៈពេលចំនួន១៥ថ្ងៃ សម្រាប់ប្រារព្ធពិធីកាន់បិណ្ឌ។

ឯកឧត្ដម អ៊ាង សុផល្លែត និងមន្ដ្រីជាន់ខ្ពស់របស់ក្រសួងបរិស្ថាន ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ព្រមទាំងមានការចូលរួមពី អភិបាល នៃគណៈអភិបាលស្រុកអូរាំងឪ មន្ដ្រីអាជ្ញាធរនានាក្នុងមូលដ្ឋាន អញ្ជើញប្រគេនចង្ហាន់ ទ័យទាន គ្រឿងឧបភោគ បរិភោគ ជូនព្រះសង្ឃ និងធ្វើពិធីរាប់បាត ឧទ្ទេសកុលស្យ នៅវត្ដចំនួន០២ ខាងលើផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងបរិស្ថាន បានប្រគេន និងប្រគល់ប័ណ្ណសរសើរមេត្រីបរិស្ថាន ជូនដល់វត្ដព្រះធាតុបាស្រី និងប្រគេនជូនព្រះសុភាវត្ថេរ កែវ យ៉េន ព្រះគ្រូចៅអធិការវត្ដព្រះធាតុបាស្រី ដែលបានចូលរួមប្រតិបត្ដិមេត្រីបរិស្ថាន ក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការរស់នៅដោយភាពស្អាត ភាពបៃតង និងចីរភាព។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com