នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៩ ខែតុលាឆ្នាំ២០២៣
ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃរាជធានីភ្នំពេញ ស្តីអំពីគ្រប់គ្រងស្ថានភាពនៃទឹកជំនន់ ទឹកភ្លៀង។
លោកវរសេនីយ៍ឯក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ សហការណ៍ជាមួយ ក្រុមជួយសង្គោះកងពលតូចលេខ៧០ បានដឹកនាំកម្លាំងនគរបាលខណ្ឌដង្កោ ក្រោមឱវាទចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយមាត់ស្ទឹងព្រែកត្នោត ដែលកំពុងរងនូវជំនន់ទឹកភ្លៀងលិចផ្ទះសម្បែង ស្ថិតក្នុងសង្កាត់ស្ពានថ្ម និងសង្កាត់ផ្សេងៗទៀតដែលស្ថិតក្នុងមូលដ្ឋានរបស់លោក។
លោក វិរ:សេនីយ៍ ជឹម ស៊ីថា ក៏បានបញ្ជាដល់គ្រប់បណ្តា ប៉ុស្តិ៍នគរបាលទាំងអស់ ត្រូវតាមដានរាល់គ្រប់ស្ថានភាព នៃការកើនឡើងនៃកំពស់ទឹក ដែលអាចបង្កអោយមានការគ្រោះថ្នាក់ដល់ផ្ទះ សំបែងរបស់បងប្អូនប្រជាពលរដ្ឋ និងជាពិសេស ត្រូវរាយការណ៍ជូនលោកអោយបានទាន់ពេលវេលា ដើម្បីអោយលោកមានវិធានការដោះស្រាយជូនបានឆាប់រហស័និងទាន់ពេលវេលា។
ជាចុងក្រោយលោក ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយត្ន័អោយបានខ្ពស់ នៅសត្វអសិរពិស នានា ដែលអាចបង្កគ្រោះថ្នាក់កើតឡើងជា យថាហេតុ។
ក្នុងឱកាសនេះដែរលោកអធិការបាននាំយកនូវអាហារសម្រន់ ព្រមទាំងទឹកបរិសុទ្ធមួយចំនួន ចែកជូនប្រជាពលរដ្ឋផងដែរ ។