នៅព្រឹកថ្ងៃសៅរ៍ ទី២១ខែតុលាឆ្នាំ២០២៣
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីនៃសាលារាជធានីភ្នំពេញ លោកអភិបាលខណ្ឌ លោកអភិបាលរង លោកអធិការខណ្ឌលោកចៅសង្កាត់ ចុះសួរសុខទុក្ខ និងត្រួតពិនត្យ បងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយមាត់ស្ទឹងព្រែកត្នោត ដែលកំពុងរងនូវជំនន់ទឹកភ្លៀងលិចផ្ទះសម្បែង ស្ថិតក្នុងសង្កាត់ស្ពានថ្ម សង្កាត់គង់នយ សង្កាត់សាក់សំពៅ សង្កាត់រលួស និងសង្កាត់ ខណ្ឌ ផ្សេងៗទៀតដែលស្ថិតតាមបណ្តោយសណ្ត ស្ទឹងព្រែកត្នោត និងតាមបណ្តោយផ្លូវជាតិលេខ៤ ដែលស្ថិតក្នុងទឹកដីនៃទីក្រុងភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង អភិបាលនៃរាជធានីភ្នំពេញ ក៏បានបញ្ជាដល់គ្រប់បណ្តា បណ្តា ខណ្ឌ សង្កាត់ ទាំងអស់ ដែលអាចងាយនឹងរងគ្រោះ ត្រូវតាមដានរាល់គ្រប់ស្ថានភាព នៃកំពស់ទឹក ជានិច្ចដែលអាចបង្កអោយមានការគ្រោះថ្នាក់ដល់ផ្ទះ សំបែងរបស់បងប្អូនប្រជាពលរដ្ឋ និងជាពិសេស ត្រូវរាយការណ៍ជូនលោកជាបន្ទាន់ អោយបានទាន់ពេលវេលា ដើម្បីអោយលោកមានវិធានការដោះស្រាយជូនបានឆាប់រហស័និងទាន់ពេលវេលា។
ជាចុងក្រោយលោក ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយត្ន័អោយបានខ្ពស់ នៅសត្វអសិរពិស នានា ដែលអាចបង្កគ្រោះថ្នាក់កើតឡើងជា យថាហេតុ។
ជាពិសេស លោកក៏សុំណូមពរដល់ក្រុមជួយសង្គ្រោះ មានដូចជាក្រុមមន្ទីរពេទ្យ ក្រុមបងៗកងពលតូច៧០ និងក្រុមបងសម្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់អោយបានខ្ពស់បំផុតចុះជាប់តាមគោលដៅនិមួយៗ 24h/24h ធ្វើយ៉ាងណាសង្គ្រោះបងប្អូនប្រជាពលរដ្ឋបានឆាប់រហស័អោយចាកផុតពី គ្រោះជំនន់ទឹកភ្លៀងនេះ។