លើកដែកខេត្តកណ្តាល-នៅថ្ងៃសៅរ៍៧កើត ខែ អស្សុជ ឆ្នាំថោះ បញ្ច ស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ។
?ស្តីពី៖ករណីផ្តល់ទីតាំង និងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀន
+កើតហេតុៈថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៥ៈ៣០នាទីល្ងាចនៅចំណុច៖លើផ្ទះឈ្មោះខ្លឹង ឆាង ហៅង៉ោលស្ថិតក្នុង ភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលេីកដែកខេត្តកណ្តាល។
?ជនសង្ស័យ០៤នាក់៖
១-ឈ្មោះ ខ្លឹង ឆាងភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែកខេត្ត កណ្តាល មានសារធាតុញៀនក្នុងទឹកនោម (ឃាត់ខ្លួន)។
២-ឈ្មោះ សេង ខនភេទប្រុស អាយុ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរមានទីលំនៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែកខេត្តកណ្តាល (គេចខ្លួន)។
៣-ឈ្មោះ វ៉ាត សាវរីភេទប្រុស ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែខេត្តកណ្តាល(គេចខ្លួន)។
៤-ម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)
?វត្ថុតាងចាប់យក៖
១-ដែកកេះចំនួន០៤ និង ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
?សភាពរឿងហេតុ៖
-នៅថ្ងៃទី២១ខែតុលា ឆ្នាំ២០២៣កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀនបានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានមុខសញ្ញាកំពុងប្រើប្រាស់ថ្នាំញៀន នៅចំណុចផ្ទះឈ្មោះខ្លឹង ឆាង ហៅង៉ោល ភ្លាមនោះកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកទន្លាប់ បានចុះទៅដល់ផ្ទះឈ្មោះខ្លឹង ឆាង (ង៉ោល)ស្រាប់តែជន សង្ស័យទាំង៤នាក់ បានរត់លោតចុះពីលើផ្ទះ ភ្លាមនោះកម្លាំងយើងបានឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះខ្លឹង ឆាង ហៅង៉ោល និង រកឃើញឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួននៅលើផ្ទះជនសង្ស័យ រួចបានបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាង មកផ្នែកជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុក ។
+ក្រោយពីសាកសួររួចជនសង្ស័យ ឈ្មោះ ខ្លឹង ឆាង បានសារភាពថា ខ្លួននិងបក្សពួកបានចូលលុយគ្នា បានចំនួន ៣០.០០០៛(បីម៉ឺន)រៀល ហើយឈ្មោះ សេង ខនបានតេទូរស័ព្ទទិញថាំញៀនពីមិត្តភ័ក្ត្រផ្សេង ទៀត យកមកប្រើប្រាស់ជាមួយគ្នាពេលកំពង់នាំគ្នាប្រើប្រាស់ក៏កម្លាំងសមត្ថកិច្ចមកដល់ធ្វើកាចាប់ខ្លួនតែម្តង ។