ខេត្តពោធិ៍សាត់៖ប្រភពពីប្រជាពលរដ្ឋ បានរាយការណ៍ អោយអង្គភាពសារព័ត៌មានយើងដឹងថា នៅចំណុចខាងលើ មានការដឹកជញ្ជូនលៀសដោយរថយន្តធំជារៀងរាល់ថ្ងៃ។ ជាក់ស្តែងនៅរសៀលថ្ងៃអង្គារ៍ ទី២៤ ខែតុលា ឆ្នាំ២០២៣ ក្រុមអ្នកសារព័ត៌មានយើងបានចុះដល់ទីតាំងឃើញថាមានរថយន្តធំៗចំនួនបួនគ្រឿង កំពង់ធ្វើការដឹកជញ្ជូន ដូចអ្វីដែលប្រជាពលរដ្ឋបានប្រាប់ពិតមែននឹងបានផ្តិតយករូបភាព ដើម្បីផ្សព្វផ្សាយជូនថ្នាក់លើអោយលោកបានជ្រាបផងដែរ។
រថយន្តមាន៖ទី១ពាក់ស្លាកលេខ(ពោធិ៍សាត់ 3A .0729) ទី២ពាក់ស្លាកលេខ (ពោធិ៍សាត់ 3A.1191)ទី៣នឹងទី៤ ក្រុមការងារមិនអាចថតយកលេខរយន្តបានដោយសារយកដីបិទស្លាកលេខនិងយប់ងងឹត។
យើងដឹងហើយថាធនធានធម្មជាតិនិងជីវ:ចម្រុះដែលរស់នៅក្នុងទឹកនៃខេត្តពោធិ៍សាត់ត្រូវបានវិនាសដោយសារតែក្រុមឈ្មួញ ជាក់ជាមិនខាន ដែលមានថៅកែឈ្មោះ វណ្ណី បាននិងកំពុងដឹកជញ្ជូន លៀស ចេញពីចំនុចកំពង់ឃ្នាស កាត់តាមភូមិកំពង់លើក ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ យកទៅលក់នៅប្រទេសវៀតណាមរាប់សិបតោន ជារៀងរាល់ថ្ងៃ យ៉ាងអនាធិបតេយ្យ ដោយមិនមានការរំខានពីសំណាក់អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ ពិសេសជំនាញរដ្ឋបាលជលផលសោះឡើយ។
តាមការរៀបរាប់ពី ពីប្រជានេសាទបានប្រាប់អោយក្រុមអ្នកសារព័ត៌មានយើងដឹងថា ជាររៀងរាល់ថ្ងៃ ឈ្មួញ វណ្ណី បានគៀងគរប្រជាពលរដ្ឋអោយទៅកាវលៀសរាប់សិបទូកអោយយកមកលក់អោយខ្លួន ក្នុងមួយការ៉ុង៥០០០រៀល ដោយក្នុងមួយថ្ងៃៗ រាប់រយការ៉ុង បើគិតជាតោនរាប់សិបតោន។បើតាមការបង្ហើបពីប្រជាពលរដ្ឋ បានរៀបរាប់ថា ថៅកែលៀសជើងខ្លាំងរូបនេះ មិនមែនទើបតែធ្វើសកម្មភាពនេះទេ គឺធ្វើរាប់ឆ្នាំមកហើយ ។ ក្រុមការងារបានទំនាក់ទំនងទៅលោក ភិន វណ្ណា នាយផ្នែករដ្ឋបាលជលផលកំពង់ហ្លួងតាមរយៈទូរស័ព្ទដើម្បីធ្វើសេចក្តីរាយការណ៍ លោកបាននិយាយថានិងអោយក្រុមការងារចុះត្រួតពិនិត្យ
ចំណែកលោក ភុំ និមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ក្រុមការងារមិនអាចទំនាក់ទំនងបានទេ ដោយខលចូលជាច្រើនដង ប៉ុន្តែពុំមានអ្នកលើក។
ប្រជាពលរដ្ឋសូមគោរពដល់ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងគោរពស្នើរសុំដល់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទមេត្តាមានចំណាត់ការណ៍លើមេឈ្មួញ ចាស់វស្សាខាងលើនេះផងទាន បើពុំដូច្នោះ ធនធានធម្មជាតិនិងជីវ:ចម្រុះដែលរស់នៅក្នុងទឹក ក្នុងខេត្តពោធិ៍សាត់ច្បាស់ជាវិនាសអស់ជាក់ជាពុំខានបើក្នុងមួយថ្ងៃៗរាប់សិបតោនយ៉ាងនេះ។
អ្នកសារព័ត៌មានគ្រាន់តែជាព្រាបនាំសារ ពីថ្នាក់ក្រោមទៅរាជរដ្ឋាភិបាល រិះគុនក្នុងន័យស្ថាបនា គ្មានចេតនាជាន់ពន្លិចស្ថាប័នពាក់ព័ន្ធណាឡើយ អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំទទួលការស្រាយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការតាមច្បាប់ស្តីពីរបបអ្នកសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕