ខេត្តស្វាយរៀង៖តាមប្រភពពីប្រជាពលរដ្ឋដែលមិនពេញចិត្តល្បែងសុីសង បានប្រាប់អោយអ្នកសារព័ត៌មានយើងដឹងថា ទីតាំងបុកប៊ីយ័រនៅក្នុងភូមិសំដី ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
បានបង្កប់ល្បែងសុីសងភ្នាល់មាន់ជល់តាមប្រពន្ធ័អនឡាញ បង្កប់ជាមួយឆ្នោតឡូតូគ្មាស្លាកយីហោច្បាស់លាស កំពុងបើកអោយភ្ញៀវចូលលេងយ៉ាងគគ្រឹកគគ្រេង បែជាអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋាន មិនធ្វើការបង្រ្កាប?។
ពលរដ្ឋបន្តទៀតថា
ឯណាទៅគោលយោបាយភូមិ.ឃុំ.សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញអោយក្រសួងមហាផ្ទៃអនុវនោះ។ ព្រោះយើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិ.ឃុំ.សង្កាត់ គ្មានសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភភៃខ្លាច ចោរលួច ចោរឆក់ ចោរប្លន់ គាស់ផ្ទះ និងអំពើហិង្សាក្នុងគ្រួសារ ដែលផ្ដើមចេញពីល្បែងស៊ីសងទាំងនេះ ។
ទាក់ទិនករណីទីតាំងល្បែងសុីសងខាងលើ ប្រជាពលរដ្ឋស្នើសុំយ៉ាងទទូចដល់ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ មេត្តាជួយ អន្តរាគមន៍ ទៅលើទីតាំងល្បែងសុីសងខុសច្បាប់ខាងលើនេះផងទាន ដើម្បីស្របតាមគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ទាំង៧ចំណុចផងទាន។
អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័នឹងម្ចាស់ទីតាំង រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!