ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ពិតជាខ្លាំងមែន! មេឈ្មួញ២នាក់ឈ្មោះម៉ុងនឹងឈ្មោះ វន្នី ដឹកជញ្ជូន​លៀស​យ៉ាងគំហុក នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ សមត្ថកិច្ច​ពាក់ពន្ធ័ ធ្វើជាមិនដឹងមិនឮ ឬត្រូវថ្នាំសណ្តំទេដឹង..?(វគ្គ២)

ពិតជាខ្លាំងមែន! មេឈ្មួញ២នាក់ឈ្មោះម៉ុងនឹងឈ្មោះ វន្នី ដឹកជញ្ជូន​លៀស​យ៉ាងគំហុក នៅស្រុកក្រគរ ខេត្តពោធិ៍សាត់  សមត្ថកិច្ច​ពាក់ពន្ធ័ ធ្វើជាមិនដឹងមិនឮ ឬត្រូវថ្នាំសណ្តំទេដឹង..?(វគ្គ២)

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ចេញផ្សាយថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ​២០២៣

ខេត្តពោធិ៍សាត់​៖ប្រ​ជាពលរដ្ឋ រស់នៅក្នុងភូមិឃុំចំនួន២
១.ភូមិកំពង់ហ្លួង ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។​
២.ភូមិកំពង់លើក ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។​
មានកាអស់សង្ឃឹមយ៉ាងខ្លាំង ទៅលើមន្រ្តីពាក់ពន្ធ័ ដែលបណ្តោយអោយក្រុមឈ្មួញ ធ្វើព្យុះធ្វើភ្លៀងបានតាមចិត្ត មិនឃើញមានការទុបស្កាត់ ទោះបីអង្គភាពសារព័ត៌មានជាច្រើនបានធ្វើការចុះផ្សាយយ៉ាងណាក៏ដោយ។​

ពលរដ្ឋ​បន្តទៀត​ថា៖ដោយសារតែសកម្មភាពបទល្មើសកាវលៀសដែលប្រើម៉ាស៊ីនកាណូតធំៗ នៅក្នុងភូមិឃុំទាំង២ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ មិនចេះឈប់តាំងពី រដូវបិទនេសាទរហូតដល់រដូវបើកនេសាទជារៀងរាល់ឆ្នាំ មិនដែលឃើញនាយសង្កាត់នាយផ្នែក ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់
ធ្វើការបង្ក្រាបនោះទេ ដូច្នេះមហាជនដែលស្នេហាទៅលើធនធានធម្មជាតិ មើលទៅវាបានធ្វើឲ្យប៉ះពាល់ ត្រីដែលពងកូននៅហ្នឹងដីជាច្រើនប្រភេទ នៅពេលដែលទូកលៀសកាយឬរុញគឺមានការប៉ះពាល់ធ្ងន់ធ្ងរណាស់ ។

មេឈ្មួញដែលផ្ដល់មធ្យោបាយឲ្យទៅក្រុមដែលប្រព្រឹត្តបទល្មើសនេសាទកាយលៀសនោះ មួយឈ្មោះតា ម៉ុង ពីឈ្មោះចែ វន្នី
ដែលកំពុងតែឈរជើងប្រមូលទិញនៅក្នុងភូមិកំពង់ហ្លួង ឃុំកំពង់ហ្លួងស្រុកក្រគរ ខេត្តពោធិ៍សាត់ ឈ្មួញពីរនាក់នេះបានផ្ដល់មធ្យោបាយគ្រប់បែបយ៉ាងដើម្បីឲ្យក្រុមល្មើសធ្វើសកម្មភាពកាវលៀសយកមកលក់ឲ្យខ្លួនវិញ ប្រភពបានបន្តទៀតថា ទិញស្រង់ពីក្នុងទឹកគឺឈ្មួញទាំងពីរដែលមានឈ្មោះខាងលើ ហើយលក់ឱ្យទៅឈ្មោះតាបៀង ដឹកបន្តតាមរយៈឡានវេអង្គ និងយាយឌុប
ឆ្លងដែនទៅលក់នៅប្រទេសវៀតណាមឯណោះ។​ព្រោះតែអាហារបីពេលរបស់តា ម៉ុង និងចែ វន្នី ពិតជាឆ្ងាញ់ពិសារមែន បានធ្វើឲ្យនាយសង្កាត់ នាយផ្នែក ប្រធានមន្ទីរស្ថាប័នពាក់ព័ន្ធងាកខ្លួនមិនរួច កើតជាជំងឺស្ពឹកដៃ ស្ពឹកជើង អស់ហើយ។

ប្រជាពលរដ្ឋនិងមហាជនដែលមានការសោកស្ដាយទៅលើសម្បត្តិធនធានធម្មជាតិ និងជីវៈចម្រុះនៅក្នុងបឹងទន្លេសាប សូមគោរពសំណូមពរទៅឯកឧត្តមឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ មេត្តាចាត់វិធានការមកលើក្រុមឈ្មួញនិងជំនាញពាក់ព័ន្ធឈរជើងនៅលើទឹកដី ស្រុកក្រគរខាងលើនេះតើគាត់រវល់ធ្វើអ្វីដែរ បានជាបណ្តែតបណ្តោយ អោយក្រុមឈ្មួញទាំងនេះ ដឹកជញ្ជូន​ស​លៀស បានរលូននេះផងទាន ៕(នៅមានត)

អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័នឹងសាមីខ្លួន រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!

Filed in: ព័ត៌មានជាតិ, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!