ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ឃ្លាំងស្តុបចែកចាយគ្រឿងអេឡិចត្រូនិច និងកុំព្យួទ័រដ៏ធំមួយកន្លែង សង្ស័យថាគ្មានច្បាប់អនុញ្ញាត តើអាជ្ញាធរនិងជំនាញពាក់ព័ន្ធមានបានដឹងដែលឬទេ.?

ឃ្លាំងស្តុបចែកចាយគ្រឿងអេឡិចត្រូនិច និងកុំព្យួទ័រដ៏ធំមួយកន្លែង សង្ស័យថាគ្មានច្បាប់អនុញ្ញាត តើអាជ្ញាធរនិងជំនាញពាក់ព័ន្ធមានបានដឹងដែលឬទេ.?

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ ឃ្លាំងស្តុបលក់គ្រឿងអេឡិចត្រូនិចដ៏ធំ មួយកន្លែងគ្មានស្លាកយីហោ ដែលស្ថិតនៅលើកំណាត់ផ្លូវបេតុងលេខ២០០៤ ក្នុងភូមិអូរគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ គឺកំពុងធ្វើសកម្មភាពចែកចាយគ្រឿងអេឡិចត្រូនិច និងកំព្យួទ័រ យ៉ាងសកម្មនៅតាមទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា សង្ស័យគ្មានច្បាប់អនុញ្ញាតិ តើអាជ្ញាធរនិងជំនាញពាក់ព័ន្ធមានបានដឹងដែលឬទេ.?

តាមប្រភពព័ត៌មានបានឱ្យដឹងថា ឃ្លាំងខាងលើនោះ មានថៅកែជាជនជាតិចិនជាអ្នកគ្រប់គ្រង ចំនួន២នាក់ បានធ្វើសកម្មភាពប្រមាណជាងកន្លះឆ្នាំមកហើយ ពួកគេបានធ្វើការផ្គត់ផ្គង់ សម្ភារៈគ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទ និងកុំព្យួទ័រ ឱ្យទៅក្រុមហ៊ុន និងកាស៊ីណូ ដែលគ្រប់គ្រងដោយជនជាតិចិនតែប៉ុណ្ណោះ ពោលគឺធ្វើសកម្មភាពចែកចាយជាលក្ខណៈបោះដុំ ទូទាំងប្រទេស តាមរយៈការដឹកជញ្ជូន តាមរថយន្ដទៅដល់ទីកន្លែងតែម្ដង។

បើយោងតាមប្រភពបានផ្ដល់មកឲ្យដឹងទៀតថា ការធ្វើសកម្មភាពចែកចាយ និងផ្គត់ផ្គង់ គ្រឿងអេឡិចត្រូនិចរបស់ជនជាតិចិនខាងលើ គេសង្ស័យថាប្រហែលគ្មានអាជ្ញាប័ណ្ណ ឬ ការចុះបញ្ជីការណាមួយ ពីក្រសួងពាក់ព័ន្ធទេមើលទៅ ទើបឃ្លាំងមួយកន្លែងនេះបន្តដំណើរការ។ ចុះបើគ្មានអាជ្ញាប័ណ្ណ ហេតុអ្វី បានជាជនជាតិចិន ជាថៅកែឃ្លាំងខាងលើ ហ៊ានធ្វើសកម្មភាពចែកចាយទំនិញគ្រឿងអេឡិចត្រូនិចដោយរលូនបែបនេះទៅវិញ។

តើក្រសួងពាណិជ្ជកម្ម និងអជ្ញាធរពាក់ព័ន្ធពុំបានដឹងរឿងដែលជនជាតិចិន បានធ្វើសកម្មភាពការចែកចាយទំនិញនេះមែនឬទេ?។

បើតាមការលើកឡើងរបស់ស្ដ្រីម្នាក់ឈ្មោះ លីម វាយភីង ដែលអះអាងថាខ្លួនជាប្រធានរដ្ឋបាល ធ្វើការនៅក្នុងឃាំងនោះបាននិយាយថា មេរបស់គាត់ គឺកំពុងតែធ្វើការរត់ឯកសារ ស្នើសុំច្បាប់អនុញ្ញាត ឬ ច្បាប់អាជីវកម្ម ក៏ប៉ុន្ដែពេលនេះ នៅពុំទាន់បានទទួលឯកសារនៅឡើយទេ។

បើដូចសម្ដីរបស់ស្រី្ដជាប្រធានរដ្ឋបាលនោះលើកឡើងពិតមែន តើការធ្វើសកម្មភាពចែកចាយ ឬ ផ្គត់ផ្គងទំនិញ មុននឹងទទួលបានការអនុញ្ញាតបែបនេះ វាត្រឹមត្រូវតាមច្បាប់របស់ប្រទេសកម្ពុជាដែរឬទេ? ហើយទំនិញដែលបាននាំចូលពីក្រៅប្រទេសនោះ មានការបង់ពន្ធជូនរដ្ឋនាំចូល ត្រឹមត្រូវដែលឬទេ?។

តាមប្រភពដដែល បានរៀបរាប់ថា ទីតាំងខាងលើនេះធ្វើសកម្មភាពផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទ ដឹកចេញ ដឹកចូល ទាំងយប់ ទាំងថ្ងៃ និងមិនដែលប្រទះឃើញថា មានមន្ដ្រីជំនាញណាមួយ ចុះមកពិនិត្យម្ដងណានោះទេ និយាយជារួម ជនជាតិចិនពីរនាក់ ដែលជាថៅកែគ្រប់គ្រងនៅទីនោះ ហាក់ដូចជាមានឥទ្ធិពលខ្លាំង ប្រហែលជាមានខ្នងបង្អែកធំនៅពីក្រោយខ្នងហើយមើលទៅ ទើបអាចធ្វើសកម្មភាពបានដោយរលូនបែបនេះ។

អង្គភាពសារព័ត៌មានយើងខ្ញុំ រង់ចាំការបំភ្លឺជុំវិញព័ត៌មានខាងលើគ្រប់ម៉ោងធ្វើការ ស្របទៅតាមវិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន៕

Filed in: ព័ត៌មានជាតិ, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!