ខេត្តកណ្តាល ៖ រសៀលថ្ងៃចន្ទ ១១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំប្រជុំគណៈស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
ក្នុងពិធីនេះដែរក៌មានការអញ្ជើញចូលរួមមានពីលោក លោកស្រីស្នងការរង លោកអនុប្រធានផែនភស្តុភារនិងហិរញ្ញវត្ថុ លោកនាយការិយាល័យជំនាញទាំង៣១ លោកអធិការនគរបាលគ្រប់ស្រុក/ក្រុង លោកមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ និងលោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ។