ខេត្តស្វាយរៀង៖ក្នុងពិធីប្រណាំងទូកងរ នាថ្ងៃទី១៨.១៩ ខែវិច្ឆិកា ឆ្នាំ២០២៣
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អញ្ជើញអមដំណើរឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញជាអធិបតីក្នុងពិធី ប្រណាំងទូកងរ នៅទន្លេវ៉ៃគោ ខេត្តសស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
និងមាន ឯកឧត្ដម លោក លោកស្រី លោកឧកញ៉ា អ្នកឧកញ៉ា ដែលជាថ្នាក់ដឹកនាំក្នុងខេត្តចូលរួមផងដែរ។
ពេលនោះដែរឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍សណេះសំណាលជាមួយប្រជាពលរដ្ឋនឹងបងៗដែលជាចំណុះទូកងរទាំងអស់និងពាំនាំនូវប្រសាសន៍ សួរសុខទុក្ខរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ដល់បងប្អូនផងដែរ។
ឯកឧត្តមនាយឧត្តមសេនីយ៍ បានបន្តទៀតថា ការប្រណាំងទូកងរនាពេលនេះតែងតែ មានឈ្នះនឹងចាញ់ ដូចនេះបងប្អូនមិនត្រូវបាក់ទឹកចិត្តឡាយ ។ឯកឧត្ដមមានតែពាក្យថា អរគុណ! អរគុណ! អរគុណ!ដល់រាជរដ្ឋាភិបាលផងដែរនិងជូនពរបងប្អូនប្រជាពលរដ្ឋ នឹងចំណុះទូកងរអោយទទួលបានសេចក្តីសុខនិង ពទ្ធិពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
នៅក្នុងពិធីនេះដែរឃើញថា មានភ្ញៀវជាតិ អន្តរជាតិ ចូលរួមជាច្រើនកុះករ មានទឹកមុខសប្បាយរីករាយ នេះក៏ដោយសារប្រទេសកម្ពុជាមានអ្នកដឹកនាំដោយភាពវ៉ៃឆ្លាតខិតខំពុះពារគ្រប់ ឧបសគ្គ ដើម្បីទទួលបានសុខសន្តិភាព ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋទូទាំងប្រទេស៕