ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ភាសាបាហាសារបស់ឥណ្ឌូណេស៊ី ត្រូវបានទទួលស្គាល់ជាភាសាផ្លូវការរបស់អង្គការយូណេស្កូ

ភាសាបាហាសារបស់ឥណ្ឌូណេស៊ី ត្រូវបានទទួលស្គាល់ជាភាសាផ្លូវការរបស់អង្គការយូណេស្កូ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភាសាបាហាសារបស់ឥណ្ឌូណេស៊ី ត្រូវបានណត់ថាជាភាសាផ្លូវការនៃមហាសន្និបាតអង្គការយូណេស្កូ (UNESCO) ក្នុងអំឡុងពេលនៃសម័យប្រជុំពេញអង្គលើកទី៤២ នៃមហាសន្និបាតនៅទីក្រុងប៉ារីស កាលពីថ្ងៃទី២០ ខែវិច្ឆិកា។

វាជាភាសាទី១០ ដែលត្រូវបានទទួលស្គាល់ជាភាសាផ្លូវការនៃមហាសន្និបាតអង្គការយូណេស្កូ បន្ថែមពីលើភាសាអង់គ្លេស អារ៉ាប់ ចិនកុកងឺ បារាំង អេស្ប៉ាញ រុស្ស៊ី ហិណ្ឌូ អ៊ីតាលី និងព័រទុយហ្គាល់។

ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំប្រទេសបារាំង ប្រទេសអង់ដូរ៉ា និងប្រទេសម៉ូណាកូ លោក ម៉ូហាម៉ាដ អូម៉ារ បានបញ្ជាក់ថា ភាសាឥណ្ឌូណេស៊ី គឺជាកម្លាំងបង្រួបបង្រួមជាតិតាំងពីសម័យមុនឯករាជ្យ ជាពិសេសតាមរយៈការសន្យារបស់យុវជននៅក្នុងឆ្នាំ១៩២៨ ដូច្នេះហើយទើបអាចភ្ជាប់ទំនាក់ទំនងរវាងជនជាតិផ្សេងៗនៅក្នុងប្រទេសឥណ្ឌូណេស៊ី។

ទីភ្នាក់ងារព័ត៌មានអាន់តារ៉ា បានដកស្រង់សេចក្តីថ្លែងការណ៍របស់លោកឯកអគ្គរដ្ឋទូតដែលបាននិយាយថា ការទទួលស្គាល់នេះត្រូវបានធ្វើឡើងដោយការអនុម័តដំណោះស្រាយទី៤២ C/២៨ ដោយការឯកភាពគ្នាក្នុងអំឡុងពេលសម័យប្រជុំពេញអង្គ។

លោក អូម៉ារ បានកត់សម្គាល់ថា មនុស្សជាង ២៧៥លាននាក់និយាយភាសាបាហាសារបស់ឥណ្ឌូណេស៊ី។ កម្មវិធីសិក្សាភាសានោះមាននៅក្នុងប្រទេសចំនួន៥២ ហើយបច្ចុប្បន្ននេះ យ៉ាងហោចណាស់មានអ្នកនិយាយបរទេសចំនួន ១៥០.០០០នាក់បានប្រើប្រាស់វាយ៉ាងសកម្ម។

លោកបានសង្កត់ធ្ងន់ថា ការទទួលស្គាល់នេះនឹងបង្កើនការយល់ដឹងអំពីភាសាឥណ្ឌូណេស៊ី និងរួមចំណែកដល់ការអភិវឌ្ឍការភ្ជាប់ទំនាក់ទំនងរវាងប្រជាជាតិនានា ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការយូណេស្កូ និងជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ប្រទេសឥណ្ឌូណេស៊ីក្នុងការអភិវឌ្ឍវប្បធម៌នៅកម្រិតពិភពលោក។

លោកបានបញ្ជាក់ថា ការទទួលស្គាល់ភាសានេះនឹងជះឥទ្ធិពលជាវិជ្ជមានដល់សន្តិភាព ភាពសុខដុមរមនា និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយមិនត្រឹមតែនៅថ្នាក់ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងកម្រិតទូទាំងពិភពលោកទៀតផង៕ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA) ផ្សាយដោយ៖ធូ កុសល

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!