ក្នុងនាមគណ:កម្មការផ្សារដេីមគ បានប្រជុំពង្រឹងតាមគោលដៅ សន្តិសុខ សណ្ដាប់ធ្នាប់ អនាមយ័នឹងឲ្យបងប្អូនអាជីវករដាក់ផ្លាកតំលៃទៅតាមប្រភេទទំនិញ និងបានចុះផ្សព្វផ្សាយ និងណែនាំជារៀងរាល់ថ្ងៃដល់បងប្អូនអាជីវករដែលលក់ដូរតាមម៉ូតូសណ្ដោងរ៉ឺម៉កនៅផ្លូវមុន្នីរ៉េត អោយលក់ដូរយ៉ាងយូរបំផុតត្រឹមម៉ោង៦:៣០នាទីព្រឹកប៉ុនណោះ ដើម្បីកាត់បន្ថយការកកស្ទះចររាចរណ៍ ។
គណៈកម្មការផ្សារបាន ផ្សាព្វផ្សាយអោយអាជីវករ ឈប់ប្រកបមុខរបរ លែ្បងស៊ីសងគ្រប់ប្រភេទ ដែលច្បាប់មិនអនុញ្ញាត។
វេលម៉ោងម៉ោង ៤:៣០ រសៀល និង ម៉ោង ៧:៣០នាទីយប់ គណៈកម្មការផ្សារបានធ្វើការរៀបចំសណ្ដាប់ធ្នាប់ នៅលើផ្លូវ មុន្នីរ៉េត ចំនួន ២ដង ដើម្បីសំរួលចរាចរណ៍កុំអោយមានការកកស្ទះ និងងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ ៕