ខណ្ឌកំបូល៖ប្រសិនបើយើងធ្វើដំណើរតាមផ្លូវជាតិលេខ ៤ ត្រង់ចំនុចវត្តស្ងួនពេជ្រ សង្កាត់កន្ទោក នៅជិតតំបន់ឧស្សាហកម្មសេដ្ឋកិច្ចពិសេស ខណ្ឌកំបូល យើងតែងតែសង្កេតឃើញមានក្រុមហ៊ុន ធំៗ ម្ចាស់ឧបត្ថមកម្មវិធី ជាច្រើនតែងតែមកទាក់ទងរៀបចំកម្មវិធីប្រដាល់ជាបន្តបន្ទាប់។
កត្តាដែលញ៉ាំងអោយម្ចាស់ឧបត្ថមកម្មវិធីទាំងអស់ ចូលចិត្តចាប់អារម្មណ៍យកទីតាំង ទឹកដីខណ្ឌកំបូល ជាខណ្ឌមួយមកប្រកួតជាច្រើនលើកច្រើនសារនោះរួមមាន
១.ក្រោមការដឹកនាំរបស់លោក ឃឹម ស៊ុនសូដា អភិបាលនៃគណះអភិបាលខណ្ឌកំបូល និងជាប្រធានគណ:បញ្ជាការខណ្ឌកំបូល លោកតែងតែបញ្ជាផ្ទាល់ដល់ក្រុមការងារមន្ត្រីរបស់លោកមានដូចជា លោកអភិបាលរង បងៗកងរាជអាវុធហេតុ បងៗនគរបាលជាតិ និងបងៗសណ្តាប់ធ្នាប់ខណ្ឌ សង្កាត់ និងភូមិ ធ្វើយ៉ាងណាគ្រប់គ្រងស្ថានការណ៍ការពារសុខសុវត្ថិភាពអោយបានល្អក្នុងការប្រកួតម្តងៗ.
២. ជាតំបន់មួយសំបូរទៅដោយប្រជាពលរដ្ឋ បងប្អូនកម្មករកម្មការនី ដែលមកពីបណ្តាខេត្តក្រុងនានាទូទាំងប្រទេស ដែលកុំពុងធ្វើការតាមបណ្តារោងចក្រជាច្រើនក្នុងតំបន់នោះ
៣.បង្ក លក្ខណៈងាយស្រួលក្នុងផ្សព្វផ្សាយនូវផលិតផលនានាដែល ម្ចាស់ក្រុមហ៊ុន និងម្ចាស់ឧបត្ថមកម្មវិធី បានដឹងបានស្គាល់នូវផលិតផលរបស់ខ្លួន។
យោងតាមការរៀបរាប់របស់បងប្អូនកម្មករកម្មការនីដែលកំពុងធ្វើការ ម្តុំរោងចក្រក្បែរតំបន់នោះបានអោយដឹងថា ពួកគាត់មានការសប្បាយចិត្តរីករាយជាខ្លាំងពេលបានឮដំណឹងមានប្រកួតម្តងៗ ដែលមានកំពូលតារាល្បីៗជើងខ្លាំងជាច្រើននាក់ក្នុងវិសយ័ គុនខ្មែរ មកប្រកួតម្តងៗ។ ពួកគាត់តែងបបួលមិត្តភក្តិ មានពេលខ្លះឬជូនដំណឹងទៅញាតិនៅឯស្រុកកំនើតធ្វើដំណើរមកចូលរួមទស្សនានៅការផ្សាយផ្ទាល់ ឃើញផ្ទាល់និងភ្នែក។
ជាពិសេសបងប្អូនប្រជាពលរដ្ឋ កម្មករកម្មការនី ក៏បានថ្លែងអំណរគុណដល់អជ្ញាធរមូលដ្ឋានដែលបានខិតខំការពារសុខសុវត្ថិភាពដល់ពួកគាត់ទាំងអស់គ្នាផងដែរ។
ជាចុងក្រោយ លោក ឃឹម ស៊ុនសូដា អភិបាលនៃគណ:អភិបាលខណ្ឌកំបូល លោកស្វាគមន៍ជានិច្ចនៅការរៀបចំកម្មវិធី មហាព្រិត្តិការណ៍ផ្សេងៗទាំងឡាយក្នុងទឹកដីនៃមូលដ្ឋានលោក ជានិច្ច។ស្ថិតក្រោម ម្លប់សន្តិភាព លោកនៅតែបន្តគាំទ្រជានិច្ចក្នុងការចូលរួមអភិវឌ្ឍន៍ វិសយ័ គុនខ្មែរ របស់ជាតិយើងអោយល្បីខ្ទរខ្ទារលើឆាកអន្តរជាតិ នាថ្ងៃអនាគត៕