ខេត្តមណ្ឌលគិរី
តាមប្រភពពីប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរណ៍ ដែលធ្វើដំណើរឆ្ពោះទៅកាន់ខេត្តមណ្ឌលគិរី តាមបណ្ដោយផ្លូវជាតិលេខ 76បានឲ្យដឹងថា: ខ្ញុំតឹងទ្រូងណាស់ ហើយក៏មានការភិតភ័យខ្លាំងណាស់ដែរ នៅពេលដែលជួបហេតុការណ៍ដ៏អាក្រក់ដែលមិនអាចទទួលយកបាន។
ពួកគាត់បានបញ្ជាក់ទៀតថា:
ឱ្យតែរថយន្តធ្វើដំណើរមកដល់ត្រង់ចំណុចស្នាក់ការរបៀង បរិស្ថានភ្នំបាយឆៅ ស្ថិតនៅភូមិពូជ្រៃ ឃុំពូជ្រៃ ស្រុកពេជ្រចិន្ដា ខេត្តមណ្ឌលគិរី ច្បាស់ជាមានរថយន្តម៉ាកលុចស៊ីសពណ៌ស មួយគ្រឿង ប្រដេញពីក្រោយ ប្រផាប់ ប្រភីង ធ្វើបីដូចជាសមត្ថកិច្ចប្រដេញចាប់ចោរ ឬដេញចាប់ឧក្រិដ្ឋជនអញ្ចឹង
តើឯណាទៅ ភូមិឃុំមានសុវត្ថិភាព តើមានសុវត្ថិភាពដែរឬទេ ប្រសិនបើអ្នកបើកបរមានការតក់ស្លុត ភិតភ័យ ហើយបន្ថែមល្បឿនរថយន្ត ដើម្បីជៀសពីការប្រដេញ ទាំងងើល បែបនេះ
តើអាចគ្រោះថ្នាក់ចរាចរណ៍ដោយយក្សថាហេតុបានដែរឬទេ ប្រសិនជាមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង តើអ្នកណាជាអ្នកទទួលខុសត្រូវចំពោះអាយុជីវិតមនុស្សនៅក្នុងរថយន្តទាំងអស់នេះ។
ជាក់ស្ដែងដូចជាករណីមន្ត្រីបរិស្ថានយករថយន្តមកប្រដេញ ប្រផាប់ប្រភីង ទាំងកណ្ដាលយប់ កាលពីយប់ទី 15 ខែធ្នូឆ្នាំ 2023 ទៅលើរថយន្តរបស់អ្នកសារព័ត៌មានម្នាក់ដែលកំពុងធ្វើដំណើរចេញពីខេត្តរតនគិរី គោលដៅឆ្ពោះទៅកាន់ខេត្តមណ្ឌលគិរី
នៅពេលរថយន្តអ្នកសារព័ត៌មានធ្វើដំណើរទៅដល់ចំណុចហួស ស្នាក់ការបរិស្ថានបាយឆៅបន្តិច ក៏ឃើញមានរថយន្តម៉ាក់លុចស៊ីសពណ៌ស មួយគ្រឿងបានប្រដេញពីក្រោយ រថយន្តរបស់ខ្លួន យ៉ាងលឿន ប៉ុន្តែអ្នកសារព័ត៌មានរូបនោះស្មានថា ជារថយន្តចោរ ឬក៏ជនខិលខូច ដែលមានបំណងធ្វើអំពើមិនល្អមកលើខ្លួន ម្យ៉ាងទៀតនៅអំឡុងពេលនោះ រូបគាត់បានធ្វើដំណើរតែម្នាក់ឯង
ពុំមានគ្នីគ្នាផ្សេងទៀតរួមដំណើរជាមួយ
ក៏ខំជាន់ហ្គ័រ បន្ថែមល្បឿនរថយន្តយកព្រះអាយុ រហូតមកដល់ ទីរួមខេត្ត ទើបហ៑ានឈប់រថយន្តដើម្បីសួរនាំ ដឹងថា: ជាឡានរបស់មន្ត្រីបរិស្ថានខេត្តមណ្ឌលគិរីសោះ។
បើធ្វើបែប បែបនេះ ងាប់គេ ងាប់ឯងអស់ហើយលោកអើយ
បើចូលចិត្តអញ្ចឹងដាក់បារ”ាស់ កាត់ទទឹងផ្លូវ តាហ្មងទៅ កុំឱ្យពិបាកដេញ។
លោកឆៅប៊ុនធឿន: ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានប្រាប់មកដល់ក្រុមអ្នកសារព័ត៌មានយើងតាមប្រព័ន្ធទូរសព្ទថា : នេះជាភារកិច្ចរបស់គាត់ ប្រសិនជាមានការសង្ស័យ ទៅលើរថយន្តណាមួយ ឬក៏មានសេចក្តីរាយការណ៍ណាមួយ គាត់មានតួនាទីដើម្បីដេញសួរនាំ បើពុំឃើញមាន ដឹកជញ្ជូនអ្វីខុសច្បាប់ទេ សម្របសម្រួល នឹងសុំទោសគេទៅ
បើយោងតាមបងប្អូនអ្នកធ្វើដំណើរធ្លាប់ជួបហេតុការណ៍ទាំងអស់ខាងលើ (សុំ មិនបញ្ចេញឈ្មោះ)ពួកគាត់បានប្រាប់ថា: មន្ត្រីដែលឧស្សាហ៍ព្យាយាម ប្រដេញរថយន្តជារៀងរាល់ពេលវេលានោះ
មានឈ្មោះ មុយតែសុទ្ធ ហៅឌី ជាមន្ត្រីបរិស្ថាន ទទួលបញ្ជា ពីឈ្មោះ
ឆាយផាន់ណា ដែលជាមន្ត្រីបរិស្ថាន ដូចគ្នា
ដោយមានការសហការបានល្អ យ៉ាងស្អិតរមួត បន្ទាប់ពីមានការ រាយការណ៍ និងបោះដៃពីលោកព្រឹលបាលឯក មាឃ រដ្ឋាមន្ត្រីកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី។
ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរណ៍ជាតិអន្តរជាតិសំណូមពរទៅឯកឧត្តម ថងសាវុន អភិបាលនៃគណៈអភិបាលខេត្ត និង
ជាប្រធានគណៈបញ្ជាការឯកភាពខេត្ត មណ្ឌលគិរី មេត្តាជួយមើល និងជួយដុសក្អែលដល់មន្ត្រីខិលខូចមួយចំនួនដែលកំពុងតែធ្វើទុក្ខបុកម្នេញ ដល់ប្រជាពលរដ្ឋស្លូតត្រង់ ជាពិសេសសូមជួយមើលមន្ត្រីខាងលើដែលតែងតែយកតួនាទីមករំខានការធ្វើដំណើរ និងបំភិតបំភ័យប្រជាពលរដ្ឋនៅលើដងផ្លូវលេខ 76 នេះផងទាន។អត្ថបទរូបភាព ព័ត៌មាននៅខេត្តរតនគីរី