ចេញផ្សាយថ្ងៃអង្គារទី២៦ខែធ្នូ ឆ្នាំ២០២៣
ខេត្តកែប៖តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិអូដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បានរាយការណ៍ឱ្យអង្គភាពយើងដឹងថា មានល្បែងសុីសងច្រើនប្រភេទយូគី.អាប៉ោង.បៀរ.ជល់មាន់ បើកលេងបានយ៉ាងរលូនមិនខ្វល់ពីការរំខានពីសំណាក់សមត្ថកិច្ចពាក់ពន្ធក្នុងមូលដ្ឋានឡើយ។
ពេលដែលបានទទួលព័ត៌មាននេះហើយ នៅថ្ងៃអាទិត្យទី២៤ខែធ្នូឆ្នាំ២០២៣អង្គភាពយើងបានចុះទៅដល់ទីតាំង បានឃើញនូវអ្វីដែលប្រជាពលរដ្ឋបានរាយការណ៍មែននឹងបានថតផ្តិតយករូបភាពដើម្បីធ្វើការផ្សាព្វផ្សាយជូនដល់ថ្នាក់លើឱ្យលោកបានជ្រាបផងដែរ។
ប្រភពច្បាស់ការ បានឱ្យដឹងបន្ថែមថា បានជាល្បែងសុីសងខុសច្បាប់ទាំងនេះបើកដំណើរការជាចំហនិងដោយគគ្រឹកគគ្រេង ខណៈដែលទីតាំងមួយកន្លែងនេះ កំពុងតែបើកដំណើរ ការដោយមានសមត្ថកិច្ចស្លៀកពាក់ស៊ីវិល ទៅជួយការពារទៀតផង។
យោងទៅតាមសំដីពលរដ្ឋម្នាក់ដែលមិនអោយបញ្ចេញឈ្មោះ រស់នៅក្នុងមូលដ្ឋាន បានលើកឡើងថា រាល់ថ្ងៃគាត់មិនដែលបានឃើញមន្ត្រីពាក់ព័ន្ធក្នុងស្រុកដំណាក់ចង្អើរ ណាម្នាក់ហ៊ានចេញមុខ បង្ក្រាបល្បែងសុីសងខាងលើនេះឡើយ ដោយសារតែមានសុវត្ថិភាពនោះហើយ ទើបបានជាដំណើរការបើកលេងល្បែងស៊ីសងច្រើនប្រភេទ ប្រព្រឹត្តទៅដោយការភ្នាល់ដាក់លុយច្រើនៗ។ មាន់ជល់មួយគូតម្លៃភ្នាល់រាប់លានរៀល.រីឯអាប៉ោងចាក់មួយគ្របៗរាប់លានរៀលដូចគ្នា។ ក្រុមអ្នកលេងហាក់មានទំនុកចិត្ត ចំពោះបញ្ហាសុខសុវត្ថិភាព ដោយគ្មានការយាយីឬរំខានពីសមត្ថកិច្ចនោះ ពោលគឺគេលេងដោយការសប្បាយរីករាយហ៊ោរកញ្ច្រៀវកងរំពង។
ចំពោះករណីល្បែងសុីសងខាងលើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានធ្វើស្នើសុំលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែបមេត្តាចាត់ មន្ត្រីនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតសាល នៃស្នងការដ្ឋាននគរបាលខេត្ត ចុះស្រាវជ្រាវពិនិត្យដល់កន្លែងទីតាំងល្បែងស៊ីសងបញ្ជល់មាន់ខាងលើដើម្បីធ្វើការទប់ស្កាត់បង្ក្រាបឲ្យបានទាន់ពេលវេលាផងនិងដើម្បីចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានរបស់ផងទៀន៕
អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល គ្មានបំណងមួលបង្កាច់ ទៅលើស្ថាបណ្ណណាមួយឡើយ។ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័នឹងម្ចាស់ទីតាំង រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!