ខេត្តរតនគីរី:
បន្ទាប់ពីធ្វើការបង្កាត់ពូជសត្វដំរីបានដោយជោគជ័យកាលពីថ្ងៃទី២៦ខែធ្នូឆ្នាំ២០២៣នេះសមាគមន៍អៃរាវត្ដាបានរៀបចំធ្វើខួចកំណើតមួយឲ្យកូនដំរីឈ្មោះ ណូអែលទេវី ដោយមានភ្ញៀវជិតឆ្ងាយជាច្រើនបានអញ្ចើញមកចូលរួមយ៉ាងច្រើនកុះករ នៅសមាគមន៍អៃរាវតាដែលមានទីតាំងស្ថិតនៅ ភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី ។
អ្នកស្រីខៃ ចិន្ដាប្រធានសមាគមន៍អៃរាវត្តាបាន ឲ្យដឹងថាចូលឆ្នាំសកល២០២៤នេះកូនដំរីណូអែលទេវី មានអាយុ៣ឆ្នាំហើយ វាជាកូនដំរីញី ដ៍ឆ្លាតវៃ គួរឲ្យស្រឡាញ់បំផុត ម្ដាយរបស់គាត់ឈ្មោះអុី កែវ ដែលមានឪពុកឈ្មោះបុកវ៉ា ពួកគេ កំពុងរស់នៅយ៉ាងមានសេចក្តីសុខសាន្ត ក្រោមការ មើលថែ ទាំ
ពីហ្មដំរី និងបុគ្គលឹកនៃសមាគមន៍របស់យើងយ៉ាងហ្មត់ចត់។
អ្នកស្រីប្រធានបានបន្ដ ទៀតថាកាលពីឆ្នាំ២០១៥អ្នកស្រីបានចងក្រងសមាគមន៍
អៃរាវតានេះឡើងដោយសារអ្នកស្រីមានចិត្ដស្រឡាញ់ និងចង់អភិរក្សសត្វដំរីខ្មែរនៅខេត្តរតនគិរី អ្នកស្រីបានចំណាយពេលវេលានិងធនធានផ្ទាល់ខ្លួនទៅទិញដីបានជាង៦
ហិកតានិងទិញសត្វដំរីបានចំនួន៣ ឈ្មូលពីរញីមួយ តែជាអកុសលនៅឆ្នាំ២០២០
ដំរីឈ្មោលមួយឈ្មោះបាក់ម៉ៃ បានស្លាប់បាត់ទៅ។
ទោះបីជាជួបបញ្ហាខ្លះ ក្ដី ការដំណើរការបង្កាត់ពូជសត្វដំរីរបស់ សមាគមន៍អៃរាវត្តាយើងនៅតែទទួលជោគជ័យ
គួរឲ្យកត់សម្គាល់ គឺ: មានការចូលរួមជួយជ្រោមជ្រែងពីក្រសួង មន្ទីរស្ថាប័ណ្ណពាក់ព័ន្ធមួយចំនួនហើយសហគមន៍ ទឹកធ្លាក់កាទៀងបានឲ្យខ្ចី ដីនៅក្បែនោះជិត១០០ហិកតាដើម្បីធ្វើជាទីជម្រកងាយស្រួលក្នុងកាចិញ្ចឹមដំរី។
ប្រធានសមាគមន៍អៃរាវត្តាបានបញ្ជាក់ថានៅថ្ងៃខាងមុខអ្នកស្រីមានគម្រោងចង់ប្រែក្លាយតំបន់នេះ ឲ្យកាន់ស្រស់ល្អ
ដែលមានសក្កដានុពលមិនចេះរីងស្ងួត
ពោលគឺបង្កើតរមណីដ្ឋានបែបធម្មជាតិ សង់ផ្ទះសម្រាប់ភ្ញៀវស្នាក់នៅមានដំរីសម្រាប់ភ្ញៀវជិះដើរលេងកម្សាន្ដនិងដាក់តាំងលក់សម្ភារ:ប្រើប្រាស់ដែលផលិតចេញពីស្នាដៃរបស់បងប្អូនជនជាតិដើមភាគតិចនៅទីនេះ ដើម្បីបង្កើនប្រាក់ចំណូលដល់សមាគមន៍និងគ្រួសារពលរដ្ឋដែលរស់នៅក្បែនោះជាដើម៕