ខណ្ឌមានជយ័
នាព្រឹកថ្ងៃអាទិត្យទី៣១ ខែធ្នូ ឆ្នាំ២០២៣
..បងប្អូនប្រជាពលរដ្ឋជាច្រើននាក់ ដែលរស់នៅក្នុងមូលដ្ឋាននៃទឹកដីខណ្ឌមានជយ័ តែងតែស្គាល់ច្បាស់នៅស្នាដៃជាច្រើនរាប់មិនអស់ របស់លោក សេង គន្ធ អភិបាលខណ្ឌមានជយ័ ថ្មី ដែលប្រមុខថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់សេចក្តីទុកចិត្ត តែងតាំងរូបលោក ជាអភិបាលនៃអភិបាលខណ្ឌមានជយ័។ពិតជាមិនធម្មតាឡើយ គ្រាន់តែទើបមកកាន់តំណាង ភ្លាម លោកហាក់ដូចជាមមាញឹកជាខ្លាំង ក្នុងការចុះត្រួតពិនិត្យមើល រាល់គ្រប់ស្ថានការណ៍ ក្នុងមូលដ្ឋាន របស់លោកដោយផ្ទាល់ គ្មានពេលសំរាក សៅរ៍ ឬអាទិត្យ ឡើយ។
..ជាក់ស្តែងលោក ក៏បានស្រាវជ្រាវ ឃើញថាមានផ្ទះមួយកន្លែង ដែលស្ថិតនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជយ័១ ខណ្ឌមានជយ័ មានបង្កប់លួចលាក់ លេងល្បែងតាមinternet ដែលមានមនុស្សពពាក់ ពពូន គ្នាជាច្រើនកុំលេងនៅទីនោះ។
..លោក ក៏បានបញ្ជាដល់ក្រុមការងាររដ្ឋបាលខណ្ឌ សហការណ៍ជាមួយ លោកប្រធានភូមិ ចៅសង្កាត់ ដើម្បីចុះអនុវត្តន៍បង្ក្រាបតាមផ្លូវច្បាប់។
បន្ទាប់ពីចុះបង្ក្រាបនៅទីតាំងបង្កប់លេងល្បែងខាងលើ លោកក៏បានបញ្ជាផ្ទាល់ដល់បងៗ សណ្តាប់ធ្នាប់ខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់ ចាប់តាំងពីខាងវត្តស្ទឹងមានជយ័ ឬហៅថាវត្ត (ចង្ក្រានតាព្រហ្ម)រហូតដល់ ផ្លូវវេងស្រេង តំបន់លូ៥។ធ្វើយ៉ាងណាអោយបានល្អប្រសើរក្នុងការរំដោះយកចំណីផ្លូវ ពីក្រុមនាក់លក់ដូរដែល វាតទី ចូលចិត្ត រំលោភលើកផ្លូវសារធារណះរបស់រដ្ឋ។
0
កណ្តាប់ដៃដែកបំបែកសំបុកនាក់ញៀនល្បែង ក្រោមស្នាដៃដឹកនាំនិង បញ្ជាផ្ទាល់ ពីលោក សេង គន្ធ អភិបាលនៃគណ:អភិបាលខណ្ឌមានជយ័
«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779
http://www.rathaaphiwatnews.com
Filed in: សន្តិសុខ សង្គម