នាព្រឹកថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤
ខណ្ឌបឹងកេងកង៖វេលាម៉ោង ០៨:៣០នាទីព្រឹកដោយមានការចង្អុលបង្ហាញពីលោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានចាត់តាំង
លោក ហួត លាភពិសិដ្ឋ អភិបាលរងខណ្ឌបឹងកេងកង និងលោក មាស សម្បូរ ប្រធានសណ្តាប់ធ្នាប់ខណ្ឌ បានដឹកនាំក្រុមការងារថ្នាក់ខណ្ឌ សហការណ៍ជាមួយលោកសង្កាត់ និង ប្រធានភូមិ ចុះរៀបចំសណ្តាប់ធ្នាប់ចិញ្ចើមផ្លូវសាធារណៈ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៦៣ សង្កាត់ទួលស្វាយព្រៃទី១ សង្កាត់អូឡាំពិក និងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
ដែលមានការចូលរួមៈ
-លោកនាយករងរដ្ឋបាលខណ្ឌ
-លោកប្រធានការិយាល័យសាធារណៈការ ដឹកជញ្ជូន អនាម័យបរិស្ថាន សណ្តាប់ធ្នាប់ សាធារណៈខណ្ឌ
-និងលោកចៅរងសង្កាត់ផងដែរ
..ដោយឡែក ក្នុងនាមរដ្ឋបាលខណ្ឌបឹងកេងកង សុំអំពាវដល់បងប្អូនអាជីវករដែលលក់ដូរលើចំណី ចិញ្ចើមផ្លូវរបស់រដ្ឋទាំងអស់ នៃទឹកដីមូលដ្ឋានខណ្ឌ សុំមេត្តាចូលរួមជាមួយក្រុមសណ្តាប់ធ្នាប់របស់លោកហាមដាក់តាំងរបស់លក់ដូរផ្សេងៗ នៅលើចិញ្ចើមផ្លូវ ពីព្រោះចិញ្ចើមផ្លូវ ទុកសំរាប់នាក់ធ្វើដំណើរថ្មើរជើង និងជាប្រយោជន៍របស់យើងទាំងអស់គ្នា ជាពិសេស ដើម្បីអោយទឹកដីនៃខណ្ឌបឹងកេង ទាំងមូល មានការកើនឡើងមានភាពស្រស់ស្អាតជារៀងរហូត។
0
ដល់វេលាដែលបងប្អូនប្រជាពលរដ្ឋ នាំគ្នាចូលរួម អនុវត្តន៍គោរពច្បាប់សណ្តាប់ធ្នាប់សាធារណះ អនាមយ័ បរិស្ថាន ដើម្បីអោយទីក្រុងរបស់យើង មានភាពស្រស់ស្អាតទ្វេ មួយកំរិត ថែមទៀត!!
«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779
http://www.rathaaphiwatnews.com
Filed in: ព័ត៌មានជាតិ