#ក្រោមការដឹកនាំប្រកបដោយប្រាជ្ញាឈ្លាសវៃ របស់សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកែប្រែមុខមាត់ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងគោលដៅទេសចរណ៍ ទីក្រុងស្អាត ដោយបានជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងចំណោមទីក្រុងស្អាតទាំង១០ នៅលើពិភពលោក។
ខណ្ឌដូនពេញ:
ខណ្ឌដូនពេញគឺជាខណ្ឌមួយសំបូរទៅដោយ រមនីយដ្ឋានជាច្រើនកន្លែងដែលទីកន្លែងមានដូចជា:
ព្រះបរមរាជវាំង សារមន្ទីជាតិ រមនីយដ្ឋានវត្តភ្នំ វិមានឯករាជ្យ សួនច្បារវត្តបុទម ផ្សាររាត្រី និងកន្លែងស្រូបយកខ្យល់អាកាសតាមមាត់ទន្លេ ។ល។ ជាការស្រូបទាក់ទាញភ្ញៀវទេសចរណ៍ ដែលមកពីគ្រប់បណ្តាប្រទេស ស្ងើចកោតសរសើរ គ្រប់ៗគ្នា
ទាំងអស់នេះគឺជាខិតខំប្រឹងប្រែងនិងការទទួលខុសត្រូវខ្ពស់ ពីសំណាក់ឯកឧត្តម ឃួង ស្រេង អភិបាលនៃរាជភ្នំពេញ និងលោក ជា ខេមា អភិបាលនៃគណ:អភិបាលខណ្ឌដូនពេញ ដែលលោកជាអជ្ញាធរមូលដ្ឋាន ខិតខំរៀបចំកែលំអ ឆ្នៃប្រឌិត ថែទាំទាំងយប់ទាំងថ្ងៃ គ្រប់គ្រងរាល់ស្ថានភាពនានា យ៉ាងយកចិត្តទុកដាក់ ដោយអស់ពីសម្ថភាព ដើម្បីបង្អួតសំរស់ដល់ភ្ញៀវទេសចរណ៍ដែលមកកំសាន្តនៅទីក្រុងភ្នំពេញយើង ប្រកបដោយភាពសប្បាយរីករាយ។
ក្នុងនាមយើងខ្ញុំជាប្រជាពលរដ្ឋទូទាំងប្រទេសពិតជាមានមោទភាពខ្លាំងណាស់នៅស្នាដៃប្រកបដោយផ្លែផ្កា ដ៏មានប្រសិទ្ធិភាព របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បានកែប្រែមុខមាត់ប្រទេសកម្ពុជាយើង បានល្បីខ្ទរខ្ទារ លើឆាកអន្តរជាតិ។