ខេត្តតាកែវ៖ដោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តតាកែវ
នៅវេលាម៉ោង ៩:៣០នាទី ថ្ងៃទី០៩ ខែមករា ធ្ឆ្នាំ២០២៤ កម្លាំងជំនាញជំនាញ
និងអង្គភាពនគរបាលយុត្តិធម៌ មន្ទីរស្រាវជ្រាវ បង្ក្រាបបទល្មើស និង អ.ហ ស្រុកសំរោង អ.ហ ស្រុកបាទី ចំនួន១៥នាក់ រថយន្ត០៣គ្រឿងម៉ូត៉០១គ្រឿង ដឹកនាំលោក វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង និងលោកអនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបគ្រឿងញៀន ជាក់ស្ដែង នៅចំណុចរោងខាងត្បូងផ្ទះស្ថិតនៅភូមិសង្កែ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
ឃាត់ខ្លួនជនសង្ស័យបាន០១ម្នាក់
ឈ្មោះ ឆែម ជាតិ ភេទប្រុសអាយុ៣៨ឆ្នាំ ជនជាតិខ្មែរ (រក្សាទុកប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់)
រស់នៅភូមិសង្កែឃុំ ត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។
*ដករហូតវត្ថុតាង÷
-ម្សៅក្រាមពណ៌សថ្លាចំនួន០៧កញ្ចប់ទម្ងន់: ២៣០,៧៧ក្រាម (គិតទាំងសំបក់ថង់)
– ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២គ្រឿង
– សម្ភារៈចូកថ្នាំញៀន០១
– ក្រដាសវីងចំនួន០២សន្លឹក លេខទូរស័ព្ទ (០១៧២១៧០៧០ ទទួលលុយ)
– សម្ភារៈសេពថ្នាំញៀនមួយចំនួន
-ទូរសព្ទ័ចំននួន០២គ្រឿង (អូប៉ូ + វិវ៉ូខូច០១)
-ម៉ូត០១គ្រឿង ម៉ាកអឹមស្លាស់ពណ៍ខ្មៅស្លាកលេខ1TL 3712 ភ្នំពេញ។
ក្រោយពីស្ដាប់ចម្លើយជនសង្ស័យឈ្មោះ ឆែមជាតិ បានសារភាពថា ថ្នាំញៀនដែលសមត្ថកិច្ចដកហូតគឺខ្លួនបានទិញពីរឈ្មោះ ស សុងឃៀង ហៅ ពែក រស់នៅម្ដុំជើងភ្នំតាម៉ៅ ស្ថិតភូមិខ្សាច់លប់ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
នៅវេលាម៉ោង ១៤ និង ០០ នាទី ថ្ងៃទី ១០ ខែមករាឆ្នាំ ២០២៤ កម្លាំងជំនាញបានចុះទៅចំណុចរោងស័ង្កសី ជើងភ្នំតាម៉ៅ ស្ថិតនៅភូមិខ្សាច់លុប ឃុំត្រពាំងសាប ស្រុកបាទីខេត្តតាកែវ (តែម្ចាស់រោង ឈ្មោះ ស សុងឃៀង មិននៅ) កម្លាំងជំនាញបានរាយការណ៍ជូនលោកឧត្តមសេនីយ៍មេបញ្ជាការ និងឯកឧត្តមព្រះរាជអាជ្ញា សុំធ្វើការត្រួតពិនិត្យឆែកឆេរ បានរកឃើញម្សៅក្រាមពណ៌សថ្លាចំនួន០៣ដុំធំ ( រកឃើញក្នុងរោងជីកដីកប់ ) និងចំនួន ១៥ កញ្ចប់ធំ (រកឃើញដាក់ក្នុងធុងបាស) ទម្ងន់:៣,៩១០,៧៦ក្រាម (ស សុងឃៀង កំពុងរត់គេចខ្លួន)
បច្ចុប្បន្នជនសង្ស័យដែលជំនាញបានឃាត់ខ្លួន ជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចំពោះឈ្មោះស សុងឃៀង ភេទប្រុសអាយុ២៩ឆ្នាំ រស់នៅភូមិខ្សាច់លុប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ
ចំណែកឯមេខ្លោងជួញដូរគ្រឿងញៀន ដែលបានរត់គេចខ្លួន កម្លាំងយើងកំពុងបន្តស្រាវជ្រាវ ដើម្បីឃាត់ខ្លួនយកមកផ្ទន្ទាទោសតាមនីតិវិធីច្បាប់។