(ខណ្ឌបឹងកេងកង)៖ នាវេលាម៉ោង៩:០០ព្រឹក
ថ្ងៃសៅរ៍ទី១៣ខែមករា ឆ្នាំ២០២៤
លោក ណៃវិរះ ខេមរា អភិបាលរងនៃខណ្ឌបឹងកេងកង បានដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌ មានបងៗសមត្ថកិច្ចចរាចរណ៍ បងៗសណ្តាប់ធ្នាប់ខណ្ឌបឹងកេងកង សហការណ៍ជាមួយប្រធានគណ:កម្មការ ផ្សារអូឡាំពិក ក្រុមសមាគមន៍រត់តាកស៊ី កង់បី ដើម្បី រៀបចំសណ្តាប់ធ្នាប់ ដែលស្ថិតតាមបណ្តោយផ្លូវ១៩៩ និងតំបន់ជុំវិញផ្សារទាំងមូល ក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកងដើម្បីអោយមានចរាចរណ៍កាន់តែប្រសើរឡើងជាងមុន។
នេះមិនមែនជាលើកទី១ឡើយ ដែលរដ្ឋបាលខណ្ឌ មានក្រុមបងៗសណ្តាប់ធ្នាប់ខណ្ឌបឹងកេងកង ចុះមកអនុវត្តន៍អប់រំដល់បងប្អូនអាជីករទាំងអស់ដែលប្រកបមុខរបររកស៊ី តាមបណ្តោយផ្លូវទាំងអស់នេះ គឺក្រុមរបស់លោក មកប្រាប់រាល់ថ្ងៃរៀបចំរាល់ថ្ងៃ ។ពីក្រុមបងៗសណ្តាប់ធ្នាប់លោកចង់អោយមូលដ្ឋានរបស់លោក មានភាពស្រស់ស្អាត គេចផុតពីគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ មកលើបងប្អូនដែលកំពុងធ្វើដំណើរ និងពេលខ្លះអាចបង្កអោយមានការរាំងស្ទះដល់ចរាចរណ៍ ជាដើម។
យោងតាមការរៀបរាប់របស់លោកប្រធានគណ:កម្មការផ្សារអូឡាំពិក បានអោយដឹងថា÷ចំពោះការ ចតចំណតរថយន្ត របស់បងប្អូនសមាគមន៍រត់តាកស៊ី ដែលធ្វើអោយមានកកស្ទះដល់នាក់ធ្វើដំណើរតាមដងផ្លូវ លោកនិងព្យាយាមជួយសំរួលបន្ថែមទៅលើករណីនឹង ពីព្រោះខាងក្រុមហ៊ុនកំពុងតែពន្លឿនក្នុងការសាងសង់ដើម្បីអោយបានឆាប់ទៅតាមផែនការដែលបានកំណត់ ។នៅពេលសាងសង់រួចរាល់ហើយលោកសន្យាថានឹងរៀបចំ ចំណតជូនក្រុមបងប្អូនរត់តាកស៊ីអោយបានត្រឹមត្រូវ។លោកក៏សុំអធ្យាស្រយ័ផងដែរ ដែលក្រុមសន្តិសុខផ្សាររបស់គាត់មានឆកល្វែងបន្តិចបន្តួច មកលើបងប្អូនដែលកំពុងធ្វើដំណើរតាមតំបន់ផ្លូវខាងលើផងដែរ។
នេះជាភាពសស្រាក់សស្រាំមួយរបស់រដ្ឋបាលខណ្ឌបឹងកេងកងដែលបងៗអជ្ញាធរខិតខំបំពេញការងារ ដោយមិនខ្លាចនឿយហត់ ដើម្បីខណ្ឌទាំងមូលមានភាពស្រស់បំព្រង មានអនាមយ័បរិស្ថានល្អស្អាតជានិច្ច ៕