ខេត្តកណ្តាល៖នៅថ្ងៃសៅរ៍០៣កើត ខែបុស្ស ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នៅសាលប្រជុំអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានរៀបចំកិច្ចប្រជុំពង្រឹងការងាររក្សាសន្តិសុខសុវត្តិភាពក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ។
ដោយវត្តមានលោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយខេត្តកណ្តាលក៍មានការ
អញ្ចើញចូលរួមពីលោក.លោកស្រី អធិការ រងស្រុកកៀនស្វាយនិងមន្ត្រីគ្រប់ជំនាញ.លោកនាយផ្នែកគ្រប់ផ្នែក.លោកនាយប៉ុស្តិ៍.លោកនាយរងប៉ុស្តិ៍ គ្រប់ប៉ុស្តិ៍មន្ត្រីទទួលការងារគ្រឿងញៀន។
លោកអធិការស្រុកបន្តថា!ក្នុងនាមរូបលោកមេដឹកនាំមានការសោកស្តាយយ៉ាងខ្លាំងចំពោះមន្ត្រីនគរបាលទាំងពីរ រូបបានបាត់បង់អាយុជីវិតក្នុងរកណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១០ខែមករាឆ្នាំ២០២៤កន្លងមកនេះ។
១/លោក ហេង សុីថា រ៉ូអត្តលេខ៦៩៦០៦កើតថ្ងៃទី១៦.៣.១៩៩២ឋានៈអធិការ រងស្រុកកៀនស្វាយមានទីលំនៅភូមិស្តៅកន្លែង៥ដីឥដ្ឋឃុំដីឥដ្ឋស្រុកកៀនស្វាយ។
២/លោកអនុសេនីយ៍ទោម៉ាន រ៉ាវីអត្តលេខ៨៨៥៩៩កើតថ្ងៃទី១៣.០៧.១៩៩៨ឋានៈនាយរងប៉ុស្តិ៍ដីឥដ្ឋមានទីលំនៅភូមិ មិត្តភាពសង្គាត់ព្រែកឯងខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
លោកអធិការស្រុកបន្តទៀតថា!លោក ហេងសុីថារ៉ូមន្ត្រីនគរបាលល្អរាល់ថ្ងៃលោកហេង សុីថារ៉ូបានធ្វើរបាយការណ៍ជូនលោករាល់ថ្ងៃជាប្រចាំដោយឡែកលោកម៉ាន រ៉ាវីបានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការប៉ុស្តិ៍ដីឥដ្ឋបង្គ្រាប រាល់បទល្មើសផ្សេងៗជួយលោកមេប៉ុស្ត៍ផងដែរ។
លោកព្រុំ សំណាងបានថ្លែងថា!ដោយមានការអនុញាតិពីលោកឧត្តមសេនីយ៍ទោស្នងការខេត្ត។
ថ្ងៃនេះនៅអធិការដ្ឋននគរបាលស្រុកកៀនស្វាយមានការប្រជុំដើម្បីផ្សព្វផ្សាយផែនការ រក្សាការពារសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋានស្រុកកៀនស្វាយឲ្យមានសន្តិសុខល្អជាភាពកក់ក្តៅរបស់បងប្អូនប្រជាពលរដ្ឋមានការជឿជាក់មកលើសមត្ថកិច្ចយើង។
លោកអធិការស្រុកបានលើកឡើងថា!មន្ត្រីនគរបាលទូទាំងស្រុកកៀនស្វាយត្រូវអនុវត្តលេខ០០៦ឲ្យបានខ្ចាប់ខ្ជួនជាប្រចាំនិងនៅតាមបណ្តាប៉ុស្តិ៍និមួយៗត្រូវណែនាំដល់មន្ត្រីប៉ុស្តិ៍ឲ្យគាត់អនុវត្ត។
លោកអធិការស្រុកក៍បានជម្រុញដល់លោកនាយប៉ុស្តិ៍ទាំង៨ប៉ុស្តិ៍ និងពង្រឹងការងាររក្សាពារសន្តិសុខ សុវត្តិភាពក្នុងភូមិសាស្ត្រស្រុកកៀនស្វាយដោយអនុវត្តតានគោលនយោបាយភូមិឃុំ.សង្គាត់ឲ្យមានតម្លាភាពនិងត្រូវអនុវត្តផែនការពារពួនស្ទាក់តាមបណ្ដាគោលដៅងាយរងគ្រោះក្នុងមូលដ្ឋានគ្រប់គ្រងមុខសញ្ញ៉ាចែកចាយជួញដូរនិងប្រើប្រាស់គ្រឿងញៀនគ្រប់គ្រងមុខសញ៉ាគ្រប់ពេលវេលា២៤ម៉ោងលើ២៤ម៉ោង។