#ដើម្បីចូលរួមក្នុងយុទ្ធនាការ ក្នុងការអបអរទីក្រុងភ្នំពេញជាប់ចំណាត់៩ ក្នុងចំណោម១០ប្រទេស នៅលើពិភពលោក..
…ចង្អុលបង្ហាញពីឯកឧត្តម ឃួងស្រេង អភិបាលនៃរាជធានីភ្នំពេញ និងលោក ឃឹម ស៊ុនសូដា អភិបាលនៃគណ:អភិបាលខណ្ឌ កំបូល ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវសំខាន់ៗទូទាំងរាជធានីភ្នំពេញ និងរំដោះចំណីផ្លូវជូនដល់បងប្អូនអ្នកធ្វើថ្មើរជើង
(ខណ្ឌកំបូល)៖ នាវេលាម៉ោង ៧:30ថ្ងៃអង្គារ ទី16ខែមករា ឆ្នាំ២០២៤
…..លោក ឱម ប៊ុនចាន់រដ្ឋ អនុប្រធានសណ្តាប់ធ្នាប់ខណ្ឌ កំបូល បានដឹកនាំបងៗសណ្តាប់ធ្នាប់ ជាក្រុមៗដើរត្រួតពិនិត្យ រៀបចំសណ្តាប់ធ្នាប់ ដែលស្ថិតតាមបណ្តោយផ្លូវ សំខាន់ៗដោយមានក្រុមនាក់លក់ដូរយ៉ាងអណាធិបតេយ្យកំពុង រំលោភបំពានលើផ្លូវ។
នេះមិនមែនជាលើកទី១ឡើយក្រុមបងៗសណ្តាប់ធ្នាប់ខណ្ឌកំបូល ចុះមកអនុវត្តន៍អប់រំដល់បងប្អូនអាជីករទាំងអស់ដែលប្រកបមុខរបររកស៊ី តាមបណ្តោយផ្លូវទាំងអស់នេះ គឺក្រុមរបស់លោក មកប្រាប់រាល់ថ្ងៃរៀបចំរាល់ថ្ងៃ ។ពីក្រុមបងៗសណ្តាប់ធ្នាប់លោកចង់អោយមូលដ្ឋានរបស់លោក មានភាពស្រស់ស្អាត គេចផុតពីគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ មកលើបងប្អូនដែលកំពុងធ្វើដំណើរ និងពេលខ្លះអាចបង្កអោយមានការរាំងស្ទះដល់ចរាចរណ៍ ជាដើម។ ម្យា៉ងវិញទៀតលោកក៏បានធ្លាប់គូសគំនូស កំណត់សំរាប់អោយបងប្អូនអាជីវករបានលក់ដូររួចមកហើយ ប៉ុន្តែបងប្អូននៅតែបំពានឆ្លៀតលួចលក់ដដែលជាដដែល តើបងប្អូនយល់ព្រមចូលរួមអនុវត្តន៍ជាមួយអជ្ញាធររបស់លោកដែរឬទេ?
យោងតាមការរៀបរាប់របស់លោក ឱម ប៊ុនចាន់រដ្ឋ បានអោយដឹងថា÷ចំពោះការលក់ដូររបស់បងប្អូនលោកមិនបានហាមឃាត់នោះគ្រាន់តែលោកសុំអោយការលក់ដូររបស់បងប្អូន ធ្វើយ៉ាងណាអោយមានរបៀបរៀប រយ ឈប់រំលោភបំពានបន្តទៅមុខបន្តទៀតតែប៉ុណ្ណោះ។បន្ទាប់ពីក្រុមបងសណ្តាប់ធ្នាប់បានចុះរៀបចំរួចមក លោក ឱម ប៊ុនចាន់រដ្ឋ ក៏បានបែងចែកកំលាំងចុះបាញ់ថ្នាំមូស ជូនដល់បងប្អូនប្រជាពលរដ្ឋ តាមគ្រប់លំនៅដ្ឋានភូមិសង្កាត់ ទូទាំងខណ្ឌកំបូល ហើយលោកក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវនាំគ្នាប្រុងប្រយត្ន័ជានិច្ច ពិសេសមូសខ្លា ដែលអាចបង្កអោយមានជំងឺគ្រុនឈាម មកលើកុមារតូចៗនិងបងប្អូនទាំងអស់គ្នា។
នេះជាភាពសស្រាក់សស្រាំមួយរបស់អជ្ញារដ្ឋបាលខណ្ឌ កំបូល ដឹកនាំដោយលោក ឃឹម ស៊ុនសូដា អភិបាលនៃខណ្ឌកំបូលដែលមានបងៗអជ្ញាធរខិតខំបំពេញការងារ ដោយមិនខ្លាចនឿយហត់ បំរើរាល់សុខទុក្ខរបស់បងប្អូប្រជាពលរដ្ឋ និង ដើម្បីខណ្ឌទាំងមូលមានភាពស្រស់បំព្រង មានអនាមយ័បរិស្ថានល្អស្អាតជានិច្ច ៕