#ដើម្បីចូលរួមក្នុងយុទ្ធនាការ ក្នុងការអបអរទីក្រុងភ្នំពេញជាប់ចំណាត់៩ ក្នុងចំណោម១០ប្រទេស នៅលើ(ខណ្ឌសែនសុខ)៖
ថ្ងៃចន្ទទី២២ខែមករា ឆ្នាំ២០២៤
លោក ផង់ វណ្ណា ប្រធានសណ្តាប់ធ្នាប់ខណ្ឌ សែនសុខ បានដឹកនាំបងៗសណ្តាប់ធ្នាប់ ជាក្រុមៗដើរត្រួតពិនិត្យ រៀបចំសណ្តាប់ធ្នាប់ ដែលស្ថិតតាមបណ្តោយផ្លូវ សំខាន់ៗដោយមានក្រុមនាក់លក់ដូរយ៉ាងអណាធិបតេយ្យកំពុង រំលោភបំពានលើផ្លូវ។
នេះមិនមែនជាលើកទី១ឡើយក្រុមបងៗសណ្តាប់ធ្នាប់ខណ្ឌ សែនសុខ ចុះមកអនុវត្តន៍អប់រំដល់បងប្អូនអាជីករទាំងអស់ដែលប្រកបមុខរបររកស៊ី តាមបណ្តោយផ្លូវទាំងអស់នេះ គឺក្រុមរបស់លោក មកប្រាប់រាល់ថ្ងៃរៀបចំរាល់ថ្ងៃ ។ពីក្រុមបងៗសណ្តាប់ធ្នាប់លោកចង់អោយមូលដ្ឋានរបស់លោក មានភាពស្រស់ស្អាត គេចផុតពីគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ មកលើបងប្អូនដែលកំពុងធ្វើដំណើរ និងពេលខ្លះអាចបង្កអោយមានការរាំងស្ទះដល់ចរាចរណ៍ ជាដើម។
យោងតាមការរៀបរាប់របស់លោក ផង់ វណ្ណា បានអោយដឹងថា÷ចំពោះការលក់ដូររបស់បងប្អូនលោកមិនបានហាមឃាត់នោះគ្រាន់តែលោកសុំអោយការលក់ដូររបស់បងប្អូន ធ្វើយ៉ាងណាអោយមានរបៀបរៀប រយ ឈប់រំលោភបំពានបន្តទៅមុខបន្តទៀតតែប៉ុណ្ណោះ។ បន្ទាប់ពីក្រុមបងសណ្តាប់ធ្នាប់បានចុះរៀបចំរួចមក លោក ផង់វណ្ណា ក៏បានបែងចែកកំលាំងដោយ:
១: ក្រុមប្រចាំការនៅខាងមុខសាលារៀន ដើម្បីជួយចំលងផ្លូវចរាចរណ៍ ដល់ប្អូនៗសិស្សានុសិស្ស កុមារា កុមារីតូចៗ ពេលចេញពីរៀន
២: ក្រុមប្រចាំការ នៅគ្រប់ស្តុបដើម្បីជួយសំរួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋនិងថ្នាក់ដឹកនាំ
៣:ក្រុមចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយមហាវិថីសហពន្ធ័រុស្សី ផ្លូវ៥៩៨ ផ្លូវហានណូយ។ល។
៤:ក្រុមបោសសំអាតប្រមូលសំរាម បាញ់លាងផ្លូវថ្នល់ ស្ពាន និងថែរក្សាអនាមយ័បរិស្ថាន
នេះជាភាពសស្រាក់សស្រាំមួយរបស់អជ្ញារដ្ឋបាលខណ្ឌ សែនសុខ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលនៃខណ្ឌសែនសុខ ដែលមានបងៗអជ្ញាធរ និងបងៗ សណ្តាប់ធ្នាប់ខណ្ឌ ខិតខំបំពេញការងារ ដោយមិនខ្លាចនឿយហត់ បំរើរាល់សុខទុក្ខរបស់បងប្អូប្រជាពលរដ្ឋ និង ដើម្បីខណ្ឌទាំងមូលមានភាពស្រស់បំព្រង មានអនាមយ័បរិស្ថានល្អស្អាតជានិច្ច ៕