#ក្រោមការចង្អុរបង្ហាញពីលោក សុខ សម្បត្តិ អភិបាលនៃគណ:អភិបាលខណ្ឌបឹងកេងកង ក្នុងការថែរក្សាអនាម័យបរិស្ថានទូទាំងមូលដ្ឋាន
នាព្រឹកថ្ងៃអង្គារទី២៣ខែមករាឆ្នាំ២០២៤
ក្រោយពីបានចុះរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តោយផ្លូវសំខាន់ៗនៅក្នុងមូលដ្ឋានដើម្បីអោយមានរបៀបរៀបរយ លោក មាស សម្បូរ ប្រធានសណ្តាប់ធ្នាប់ខណ្ឌបឹងកេងកង ក៏បានបែងចែកកំលាំដើរត្រួតពិនិត្យមើលគ្រប់បណ្តាប្រពន្ធ័លូ ដោយប្រពន្ធ័លូខ្លះ មានគំរបចាស់ទ្រុឌទ្រោម ពុកផុយ និងបោសសំអាត សំរាមតាមគ្រប់ បណ្តោយផ្លូវសំខាន់ដើម្បី អោយមានសោភណ័ស្រស់ស្អាតកើនឡើង១កំរិតទៀត។
លោក មាស សម្បូរ ប្រធានសណ្តាប់ធ្នាប់ខណ្ឌបឹងកេងកង ក៏សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សុំមេត្តាទុកដាក់សំរាមអោយបានត្រឹមត្រូវ រងចាំរថយន្តប្រមូលសំរាមមកទទួលយក ហើយជៀសវាងដាច់ខាតយកសំរាមដាក់ក្បែរប្រពន្ធ័លូ ឬញាត់ចូលទៅក្នុងលូ ជាដើម។