ខេត្តរតនគិរី៖ ដោយមានការចង្អុលបង្ហាញដ៍ខ្ពង់ខ្ពស់ពីឯ.ឧ ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណះ និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត(ឯ.ឧ ហ៊ុន ម៉ានី)។
កាលពីព្រឹកថ្ងៃអាទិត្យទី២១ខែមករាឆ្នាំ២០២៤ ឯ.ឧ លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាសមាជិកគណះអចិន្ត្រៃយ៍ គណះកម្មាធិការកណ្តាលសហភាពសហព័ន្ឋយុវជនកម្ពុជាទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯ.ឧ ហ៊ុន ម៉ានីឯ.ឧបានដឹកនាំសម្របស្រួលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តចំនួន81នាក់ស្រីចំនួន49នាក់នាំយកអំណោយថ្នាំពេទ្យដ៍ថ្លៃថ្លារបស់ឯ.ឧហ៊ុនម៉ានីចុះអប់រំសុខភាពបណ្តុះបណ្តាលវគ្គសង្គ្រោះបឋមព្រមទាំងពិនិត្យព្យាបាលជម្ងឺ និងចែកឱសថយុទ្ថនាការចាក់វ៉ាកសាំងកូវិដ-១៩ ដូសទី១+២+៣+៤+ដូសទី៥ជូនបងប្អូនដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្មបានចំនួន២៦៩៦នាក់ស្ត្រីចំនួន១៨៦១នាក់លើសផែនការ ធ្វើឡើងនៅសាលាឃុំស្រែអង្គ្រងស្រុកកូនមុំរបស់ខេត្តរតនគិរី។
ក្នុងឪកាសចុះសំណះសំណាលនោះផងដែរ ឯ.ឧ លេង ផាលីបានពាំនាំពាក្យនិងការផ្តាំផ្ញើនឹករលឹកសួរសុខទុក្ខពីឯ.ឧហ៊ុនម៉ានីជូនពុកម៉ែបងប្អូនតាមរយះអាជ្ញាធរខេត្តរតនគិរីដែលដឹកនាំដោយលោកខណ្ឌចំណានអភិបាលរងខេត្តជាតំណាងឯ.ឧញ៉ែមសំអឿនអភិបាលនៃគណអភិបាលខេត្តរតនគិរី។
.លោក ជា សានិត ប្រធានស្តីទីមន្ទីរសុខាភិបាលនិងជាអនុប្រធានប្រចាំការក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯឧហ៊ុនម៉ានី ខេតរតនគិរី។
.លោកអភិបាលស្រុកកូនមុំ សហភាពសហព័ន្ឋយុវជនកម្ពុជា យុវជនស្រឡាញ់សន្តិភាព កាកបាទក្រហមកម្ពុជា សកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញនិងយុវជនកាយរិទ្ឋកម្ពុជា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯឧហ៊ុនម៉ានី បានចុះពិនិត្យសុខភាពនិងចែកជូនថ្នាំពេទ្យដល់ពុកម៉ែបងប្អូនដោយឥតគិតថ្លៃនៅពេលនោះរួមមាន៖
ជម្ងឺឬសដូងបាត រោគស្ត្រី សួត ក្រពះពោះវៀន ផ្លូវដង្ហើម ប្រដាប់រំលាយអាហារ សើស្បែក ព្រូន ស្លេកស្លាំង សន្លាក់ឆ្អឹង រលាក់ថ្លើម កាមរោគ គ្រុនចាញ់ គ្រុនឈាម ភ្នែក សុខភាពមាត់ធ្មេញ ទឹកនោមផ្អែម បេះដូង លើសឈាម ត្រចៀកច្រមុះបំពង់ក តម្រងនោមអេកូសាស្ត្រ ម៉ាសុិនផ្លុំរកមេរោគក្រពះ តាមរយះខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍(វិភាគឈាម)វះកាត់តូចនិងព្យាបាលរបួស។ល។
គួរអោយកត់សំគាល់ថា ក្នុងរយះពេល១១ឆ្នាំឈានចូល១២ឆ្នាំ(១២ធ្នូឆ្នាំ២០១២ ដល់ ២១ មករាឆ្នាំ២០២៤)គ្រោមការដឹកនាំផ្ទាល់របស់ឯ.ឧ ហ៊ុនម៉ានី ប្រធានកិត្តយសក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯ.ឧហ៊ុនម៉ានីដែលមានក្រុមគ្រូពេទ្យ ចំនួន១២.0៦៩នាក់ក្នុងនោះស្រី្តចំនួន ៦៤.៩៥នាក់ ដឹកនាំនិងសម្របសម្រួលដោយឯ.ឧ លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាសមាជិកអចិន្ត្រៃយ៍គណកម្មាធិការកណ្តាលសហភាពសហព័ន្ឋកម្ពុជាទទួលបន្ទុកប្រធានប្រតិបត្តិក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯឧហ៊ុនម៉ានី។ ទទួលបានជាលទ្ឋផលប្រកបដោយប្រសិទ្ធិភាពឥតគណនា៕