ខណ្ឌព្រែកព្នៅ៖ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាលនៃរាជធានីភ្នំពេញនៅការកំណត់គោលដៅវិនិច្ឆយ័ នៃការប្រើប្រាស់ដីធ្លីទូទាំងប្រទេស ជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋយកប្រើប្រាស់ស្របច្បាប់ពេញលេញ។
លោក ស៊ូ ស៊ីវុត្ថា ប្រធានការិយាដែនដីរូបនិយកម្មនិងសំណង់ ខណ្ឌព្រែកព្នៅបានដឹកនាំមន្ត្រីក្រោមឱវាទ ព្រមទាំង សហការណ៍ជាមួយ ប្អូនៗយុវជនស្មគ្រ័ចិត្ត សសយក លោកចៅសង្កាត់ពញាពន់ លោកប្រធានភូមិ ចុះរៀបចំឯកសារវិនិច្ឆយ័ដីធ្លីជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានលក្ខណះជាប្រពន្ធ័ ចំនួន៤ភូមិ.
១.ភូមិព្រៃពង្រ
២.ភូមិស្រែដូនតូន
៣.ភូមិវែង
៤.ភូមិត្រពាំងព្រីង
យោងតាមការរៀបរាប់របស់លោក ចិត្ត្រា ភក្ត្រ័ា អនុប្រធានការិយាល័យភូមិបាលនៃខណ្ឌព្រែកព្នៅបានអោយដឹងថា.
ការរៀបចំបំពេញឯកសារជូនដល់បងប្អូនប្រជាពលរដ្ឋក្រុមការងាររបស់លោកបាន ជូនដំណឹងអស់រយះពេលជាច្រើនខែមកហើយ ដើម្បីទុកពេលអោយបងប្អូន រៀបចំឯកសារបំពេញបែបបទ ត្រៀមយកមកផ្ទៀងផ្ទាត់ អោយគ្រប់លក្ខខណ្ឌ ឆាប់បានចេញបង្កាន់ដៃជូនបងប្អូន។ ប៉ុន្តែមានបងប្អូនយើងមួយចំនួនតូចខ្លះ ដែលគាត់មានដីធ្លីនៅភូមិខាងលើ ប៉ុន្តែគាត់រស់នៅកន្លែងឆ្ងាយផ្សេង គាត់រៀបចំឯកសារមានខ្វះខាតដូចជា:
១.ការប្រើប្រាស់ប្លង់ស្លាបមាន់
២.ខុសអត្តសញ្ញា ថ្ងៃខែឆ្នាំកំណើត
៣.បញ្ជាក់ភាពនៅលីវ ឬក្រុមគ្រួសារ
៥.ការផ្ទេរកម្មសិទ្ធ
៦.ការបោះបង្គោលបាញ់ថ្នាំ សំអាតព្រៃ ដើម្បីវាស់វែង ជាដើម។ល។
កត្តាខាងលើនេះហើយដែលបងប្អូនត្រូវ កសាងឯកសារ អោយបានគ្រប់គ្រាន់សប់ជ្រុងជ្រោយ ត្រឹមត្រូវតាមលក្ខខណ្ឌដែលបងៗមន្ត្រីបានជំរាបជូន បើខ្វះអ្វីមួយបងប្អូននឹងអាចមកធ្វើ ជាច្រើនលើកច្រើនសារមិនខាន
ជាចុងក្រោយលោក ស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យភូមិបាលខណ្ឌព្រែកព្នៅ លោកសុំអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅទីតាំងចំនួន៤ភូមិខាងលើសុំអញ្ជើញមកចុះឈ្មោះបញ្ជីក្បាលដីអោយបានគ្រប់ៗគ្នា ជាពិសេសសុំអង្គភាពសារពត៍មាន ទាំងក្នុងស្រុកនិងក្រៅស្រុក លោកមេភូមិ លោក ចៅសង្កាត់ សុំជួយផ្សព្វផ្សាយ ដើម្បីអោយបងប្អូនបានដឹងទាំងអស់ ពីព្រោះពេលវេលាក្នុងការចុះបញ្ជីវិនិច្ឆយទ័ពដីធ្លីមានកំណត់ មិនអាចរងចាំបងប្អូនយូរទៀតបានឡើយ។
តាមរយះការសាកសួរជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិខាងលើ ពួកគាត់សប្បាយចិត្តជាខ្លាំងដែលការទន្ទឹងរងចាំពួកគាត់អស់រយះជាច្រើនឆ្នាំ ឥលូវបានមកដល់និងសុំថ្លែងអំណរគុណដ៏ជ្រៀលជ្រៅដល់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យភូមិបាលខណ្ឌ ព្រែកព្នៅដែលបានចាត់ចែងក្រុមការងារមកបំរើជូនពួកគាត់អស់ពីកំលាំងកាយ កំលាំងចិត្ត មិនខ្លាចនឿយហត់ រួសរាយរាក់ទាក់ និងមិនមានបង់ប្រាក់អ្វីទាល់តែសោះ សូម្បីតែ១រៀល។