#ក្នុងនាមជាថ្នាក់ដឹកនាំក្នុងមូលដ្ឋាន ប្រៀបបានទៅនិងឪពុកម្តាយ ម្នាក់រងចាំជួយដោះស្រាយរាល់សុខទុក្ខរបស់បងប្អូនគ្រប់ពេលវេលា….
សមាគមនារីខណ្ឌមានជ័យ៖នាព្រឹកថ្ងៃ សុក្រ ទី២៦.ខែ មករា.ឆ្នាំ ២០២៤
អនុសាខាសមាគមនារីខណ្ឌមានជ័យ បានរៀបចំកម្មវិធីចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសារក្រីក្រ ដែលកំពុងជួបការលំបាកខ្វះខាត ចំនួន២គ្រួសារ រស់នៅស្ថិតក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជយ័
ក្រោមអធិបតីភាព លោក សេង គន្ធអភិបាលខណ្ឌមានជ័យ អមដំណើរដោយលោកជំទាវ ទាវ ធីតា ប្រធានសមាគមនារី ខណ្ឌ លោកស្រី ជ្រាង សុភីអនុប្រធានកិត្តិយសសមាគមនារីខណ្ឌ និងជាភរិយា លោកអភិបាលខណ្ឌ លោកចៅសង្កាត់ ស្ទឹងមានជ័យ២ ព្រមទាំងក្រុមការងារសមាគមន៍ នារី ជាច្រើនរូបទៀត។
.នេះមិនមែនជាលើកទី១ឡើយ ដែលបងៗខាងសមាគមន៍នារី ខណ្ឌមានជយ័បានចុះជួយសួរទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋដល់ទីកន្លែងរស់នៅ លោកនៅតែបន្តស្រាវជ្រាវស្វែងរក ក្រុមគ្រួសារណាដែលសព្វថ្ងៃកំពុងជួបការខ្វះខាតពិតប្រាកដ។
ជាចុងក្រោយ លោក សេង គន្ធ អភិបាលខណ្ឌមានជយ័ ក្នុងនាមរដ្ឋបាលខណ្ឌមានជយ័ទាំងមូលសុំថ្លែងអំណរគុណដល់បងប្អូនសប្បុរសធម៍ទាំងអស់ ដែលបានជួយឧបត្ថមដល់រដ្ឋបាលរបស់លោក ដើម្បីយកចែកជូនជនក្រីក្រខ្វះខាតនៅក្នុងមូលដ្ឋាន។