ខេត្តកណ្តាល៖នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤
កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកមុខកំពូល បានធ្វើការបង្ក្រាបករណី: ក្មេងទំនើង(បង្ហោះម៉ូតូតាមផ្លូវសាធារណៈ)
កើតហេតុនៅថ្ងៃទី២៥.០១.២០២៤ វេលាម៉ោង២០:៣០នាទី នៅចំណុច តាមបណ្តាយផ្លូវជាតិលេខ៦ ភូមិព្រែកជ្រៅ ឃុំរការកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល។
ក្រុមក្មេងទំនើងចំនួន០៤នាក់ ត្រូវបានឃាត់ខ្លួន មានដូចខាងក្រោម៖
១.ឈ្មោះ មឿន សានីត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ
.មានទីលំនៅសព្វថ្ងៃ ភូមិព្រែកផ្ដៅ ឃុំរការកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។
២.ឈ្មោះ ឆិល គឹមសេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ
.មានទីលំនៅសព្វថ្ងៃភូមិព្រែកផ្ដៅ ឃុំរការកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។
៣.ឈ្មោះ ផាន នីមល ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ
.មានទីលំនៅសព្វថ្ងៃភូមិព្រែកផ្ដៅ ឃុំរការកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។
៤.ឈ្មោះ ប៉ក់ ស៊ីថៃ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ
.មានទីលំនៅសព្វថ្ងៃភូមិព្រែកផ្ដៅ ឃុំរការកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។
ក្រុមក្មេងទំនើងទាំង០៤នាក់ បានធ្វើតេស្តទឹកនោមរកសារធាតុញៀនលទ្ធផលអវិជ្ជមាន(-)។
វត្ថុតាងចាប់យក៖ម៉ូតូចំនួន០២គ្រឿង
១-ម៉ូតូម៉ាកហុងដា C125 ពណ៌ក្រហម ផលិតឆ្នាំ២០០៨ ឡើងតែមសេរ៊ីឆ្នាំ២០២២ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1A-9482 ចំនួន០១គ្រឿង(ម៉ូតូធ្វើសកម្មភាពបង្ហោះ)។
២-ម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ផលិតឆ្នាំ២០០៨ ពាក់ផ្លាកលេខ កណ្តាល 1H-5844 ចំនួន ០១គ្រឿង ។
៣.ទូរស័ព្ទចំនួន ០៣គ្រឿង
១-ទូរស័ព្ទម៉ាក IPhone XS Max ចំនួន ០១គ្រឿង។
៤-ទូរស័ព្ទម៉ាក IPhone 7 Plus ចំនួន ០២គ្រឿង។
សភាពនៃរឿងហេតុ:
នៅថ្ងៃទី២៥.០១.២០២៣ វេលាម៉ោង២០:៣០នាទី កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលរការកោងទី២ ចេញល្បាតតាមភូមិសាស្រ្តងាយរងគ្រោះ ពេលល្បាតដល់ចំណុចកើតហេតុខាងលើ ក៏បានជួបក្រុមក្មេងទំនើង១ក្រុមមានគ្នាចំនួន០៤នាក់ជិះម៉ូតូ២គ្រឿង កំពុងធ្វើសកម្មភាពបង្ហោះម៉ូតូនៅតាមដងផ្លូវជាតិលេខ៦ ភ្លាមនោះសមត្ថកិច្ចយើងក៏បានធ្វើការដេញ ដល់ចំណុចឃុំរការកោងទី១ ទើបឃាត់ខ្លួនបានក្រុមក្មេងទំនើងចំនួន០៤នាក់នោះ និងដកហូតម៉ូតូជិះធ្វើសកម្មភាពចំនួន ០២គ្រឿង យកមកអធិការដ្ឋាននគរបាលស្រុកមុខកំពូលដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងទាំង០៤នាក់ បានសារភាពថា÷ ពួកខ្លួនពិតជាបានធ្វើសកម្មភាពជិះម៉ូតូបង្ហោះតាមដងផ្លូវសាធារណៈ ពិតប្រាកដមែន ។
ចំពោះក្រុមក្មេងទំនើងទាំង០៤នាក់ខាងលើ បានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ហើយកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី។
Page ស្នងការដ្ឋាននគរបាលខេត្តកណ្តាល
Page លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត