ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៤
នៅអាគារសេរីភាព ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពអ្នកសារព័ត៌មានលើកទី ៥ ដោយមានសិក្ខាកាមចូលរួមចំនួន 210 នាក់ ដែលរៀបចំដោយសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសាកលសន្តិភាព ក្រោមការសម្របសម្រួលពី ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកកិច្ចការសម្របសម្រួល សមាគមព័ត៌មានជាមួយនឹងក្រសួងព័ត៌មាន និងក្រោមកិច្ចសហការពីសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជានិងសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព។
ពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ត នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាប្រធានគណៈអធិបតី អមដំណើរដោយ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តម រឿង ថារ័ត្ន អគ្គនាយករង AKP ឯកឧត្តម ថន ថុល ទីប្រឹក្សាក្រសួងព័ត៌មាន លោក ហ៊ុន មករា ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពនិងលោកអនុប្រធានអគ្គលេខាធិការ ាឮ១ឲាឮអគ្គលេខាធិការរង លោកចាងហ្វាងការផ្សាយ និពន្ធនាយក និពន្ធនាយករងនិងអ្នកសារព័ត៌មានជាច្រើនអង្គភាពផងដែរ។
លោក ហ៊ុន មករា ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព បានឡើងអានរបាយការណ៍ស្វាគមន៍ជូនគណៈអធិបតីដោយសង្ខេបអំពីផែនការនិងសកម្មភាព រយៈពេលមួយឆ្នាំកន្លងមក ដោយបានបញ្ជាក់ថា សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព បានបើកវគ្គបណ្ដុះបណ្ដាលបានចំនួន ៤ វគ្គរួចហើយ
លើកទី 1 ថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៣ សិក្ខាកាមចូលរួមចំនួន 70 នាក់។
លើកទី 2 ថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៣ សិក្ខាកាមចូលរួមចំនួន ២០០ នាក់។
លើកទី 3 ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២៣ សិក្ខាកាមចូលរួមចំនួន ១៥០ នាក់។
លើកទី 4 ថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២៣ សិក្ខាកាមចូលរួមចំនួន ១៥០ នាក់។
និងលើកទី ៥ នៅថ្ងៃទី 28 ខែមករា ឆ្នាំ 2024 សិក្ខាកាមចូលរួមចំនួន ២១០ នាក់។
លោកឈធាន បានបន្ថែមទៀតថា វគ្គបណ្ដុះបណ្ដាលលើកទី ៥ នេះផ្តោតលើប្រធានបទ៤សំខាន់គឺ៖
១- ពិធីករពិធីការិនី
២- អ្នកអត្ថាធិប្បាយ
៣- រៀនអនុវត្តការសរសេរ
៤-WH
៥- រៀនអនុវត្តបច្ចេកទេសថតរូបភាពនិងវីដេអូ ។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ
ក្រសួងព័ត៌មាន ផ្តល់គ្រូបង្គោលលើ ៣ មុខវិជ្ជា មុខវិជ្ជាពិធីករពិធីការិនី មុខវិជ្ជាអ្នកអត្ថាធិប្បាយ និងមុខវិជ្ជាបច្ចេកទេស ថតរូបពីក្រសួងព័ត៌មាន ។
មានមតិសំណេះសំណាលក្នុងកម្មវិធីនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព និងសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា រួមទាំងសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ព្រមទាំងអង្គភាពដែលរួមសហការឧបត្ថម្ភទាំងអស់ ដែលបានធ្វើឱ្យមានវគ្គបណ្ដុះបណ្ដាលលើកទី៥ នេះឡើង។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា ឯកឧត្តមលើកទឹកចិត្តដល់សមាគមក្នុងការបើកវគ្គបណ្ដុះបណ្ដាលជាបន្តបន្ទាប់ទៀត ហើយក្រសួងរីករាយនិងសហការ ព្រមទាំងផ្ដល់ជូននូវគ្រូបង្គោលសម្រាប់ធ្វើការបណ្ដុះបណ្ដាលគ្រប់ពេលវេលាដែលសមាគមត្រូវការ។ចំណែកឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់ ក៏រីករាយស្វាគមន៍នឹងការចូលរួមធ្វើបទបង្ហាញដើម្បីចែករំលែកចំណេះដឹងជូនដល់បងប្អូនអ្នកសារព័ត៌មានគ្រប់ពេលវេលាផងដែរ។
ឯកឧត្តមក៏បានអំពាវនាវឱ្យអង្គភាពព័ត៌មាន ដែលមិនទាន់បានចុះបញ្ជីផ្លូវការស្របច្បាប់នៅក្រសួងព័ត៌មាន សូមរូតរះធ្វើការចុះបញ្ជីឲ្យបានស្របច្បាប់ ដើម្បីទទួលបានការការពារផ្លូវច្បាប់ និងអត្ថប្រយោជន៍ផ្សេងៗ។ចំណែកការស្នើរសុំធ្វើប័ណ្ណព័ត៌មានសម្រាប់បងប្អូនអ្នកសារព័ត៌មានក៏ក្រសួងចាប់ផ្ដើមទទួលពាក្យបណ្ដើរៗហើយ ដូច្នេះសូមនាំគ្នាទៅធ្វើប័ណ្ណព័ត៌មានឲ្យបានគ្រប់ៗគ្នា ដោយការស្នើសុំធ្វើប័ណ្ណព័ត៌មានមានជម្រើស ៣ ៖
១- អាចស្នើរសុំធ្វើប័ណ្ណព័ត៌មានទាំងអស់ពីក្រសួងព័ត៌មាន។
២-សុំធ្វើប័ណ្ណព័ត៌មានចេញពីអង្គភាពផ្ទាល់ខ្លួន ប៉ុន្តែស្នើសុំ qr code ក្រសួងព័ត៌មាន។
៣-ធ្វើប័ណ្ណព័ត៌មានពីក្រសួងព័ត៌មានក្នុងមួយអង្គភាព ៨ ប័ណ្ណ ក្រៅពីនោះគឺស្នើសុំធ្វើបានព័ត៌មានចេញពីអង្គភាពផ្ទាល់ខ្លួន ប៉ុន្តែត្រូវស្នើ qr code ពីក្រសួងដូចគ្នា។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានក្រើនរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈធ្វើព័ត៌មានត្រូវផ្អែកលើប្រភពច្បាស់លាស់ និងទុកឱកាសឲ្យភាគីពាក់ព័ន្ធបានធ្វើការបកស្រាយរៀងៗខ្លួនដើម្បីធ្វើឲ្យព័ត៌មានមានតុល្យភាព។
ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា មានប្រសាសន៍លើកឡើងទៀតថា “ សារព័ត៌មានដើរតួនាទីសំខាន់នៅក្នុងការផ្សព្វផ្សាយការពិតជូនដល់ប្រជាជន និងពិភពលោក ហើយអ្នកសារព័ត៌មានដើរតួនាទីសំខាន់ក្នុងកិច្ចការងារនេះ “ ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ដែរថា ដើម្បីអោយសារព័ត៌មានកាន់តែមានគុណភាព អ្នកសារព័ត៌មានត្រូវ អនុវត្តន៍នូវគោលការណ៍ ៣ ជាសំខាន់ គោរពក្រមសីលធម៌ សរសេរព័ត៌មានពិតឈរលើប្រភព និងប្រកាន់គោលការណ៍បី ខ្លី ខ្លឹម ខ្លាំង។
ឯកឧត្តមក៏បានសម្ដែងនូវការថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មានដែលទទួលបន្ទុកជួយកិច្ចការសម្របសម្រួលរវាងសមាគមអ្នកសារព័ត៌មានជាមួយនឹងក្រសួងដែលបានសហការរៀបចំកម្មវិធីបណ្តុះបណ្ដាលនេះឡើងជាបន្តបន្ទាប់។
ឆ្លើយតបទៅនឹងសំណូមពររបស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព ចំពោះកិច្ចសុំអន្តរាគមន៍ក្រសួងព័ត៌មានដើម្បីស្នើសុំពីរាជរដ្ឋាភិបាលផ្ដល់ប័ណ្ណសមធម៌ជូនអ្នកសារព័ត៌មាន ដើម្បីផ្ដល់ឱកាសឲ្យបងប្អូនអ្នកសារព័ត៌មានទទួលបាននូវការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃនៅតាមមន្ទីពេទ្យសាធារណៈរបស់រដ្ឋ ឯកឧត្តមក៏បានសន្យាថានឹងពិភាក្សាជាមួយគ្រប់ភាគីក្រសួងពាក់ព័ន្ធ និងប្រមុខរាជរដ្ឋាភិបាល ដើម្បីសិក្សាអំពីសំណូមពរមួយនេះ ។
ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានប្រគល់លិខិតថ្លែងអំណរគុណដល់អង្គភាពព័ត៌មានមួយចំនួន ដែលបានជួយឧបត្ថម្ភគាំទ្រដល់កម្មវិធីបណ្ដុះបណ្ដាលរបស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាពលើកទី ៥ នេះ។
ជាចុងក្រោយឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្ដល់កិត្តិយសថតរូបទុកជាអនុស្សាវរីយ៍ជាមួយបងប្អូនអ្នកសារព័ត៌មានទាំងអស់នៅមុខអគារសេរីភាពប្រកបដោយបរិយាកាសស្និទ្ធស្នាលនិងរីករាយក្រៃលែង៕