ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

អុញនោះ! មុជមិនជ្រៅទៅមិនដល់ហើយ លោក ឈិន ម៉ៅ ជាចាងហ្វាង អង្គភាពសារព័ត៌មាន បណ្ដាញសារព័ត៌មានថ្មី (ហៅកាត់ថា N3) និងឈ្មោះ ភួង រ៉ា ព្រមទាំងបក្ខពួក កំពុងធ្វើសកម្មភាព កៀគរប្រជាពលរដ្ឋ  ធ្វើការឡាយវីឌីអូ បែប ញុះញង់ បង្កឱ្យមានភាពចលាច័លក្នុង ភូមិត្រពាំងឈូក ក្នុងដំណាក់ការចុងក្រោយ បន់ព្រះសំពះទេវតា ហើយពេលនេះ..!

អុញនោះ! មុជមិនជ្រៅទៅមិនដល់ហើយ លោក ឈិន ម៉ៅ ជាចាងហ្វាង អង្គភាពសារព័ត៌មាន បណ្ដាញសារព័ត៌មានថ្មី (ហៅកាត់ថា N3) និងឈ្មោះ ភួង រ៉ា ព្រមទាំងបក្ខពួក កំពុងធ្វើសកម្មភាព កៀគរប្រជាពលរដ្ឋ  ធ្វើការឡាយវីឌីអូ បែប ញុះញង់ បង្កឱ្យមានភាពចលាច័លក្នុង ភូមិត្រពាំងឈូក  ក្នុងដំណាក់ការចុងក្រោយ បន់ព្រះសំពះទេវតា ហើយពេលនេះ..!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្ដក្រចេះ ៖ តោះបងប្អូនមកតាមដាន និងវិភាគទាំងអស់គ្នា ពេលនេះ មេខ្យល់ឈ្មោះ ភួង រ៉ា និងបក្ខពួក កំពុងធ្វើសកម្មភាពកៀគរ ប្រជាពលរដ្ឋ ដែលមិនដឹងអីសោះរស់នៅតាំងឆ្នាំ២០១៣ មកធ្វើការឡាយវីឌីអូ តាមបណ្ដាញសង្គមហ្វេសប៊ុក តាមរយៈអង្គភាពសារព័ត៌មានមិនល្បី ចំនួន ៤អង្គភាព ដឹកនាំដោយឈ្មោះ ឈិន ម៉ៅ តាមប្រភពបានឱ្យដឹងថា ឈ្មោះ ឈិន ម៉ៅ នេះបានជួលអង្គភាពសារព័ត៌មានមិនល្បីក្នុងស្រុកមកធ្វើការផ្សាយដើម្បីបិទបាំងអំពើទុច្ចរិតរបស់បក្ខពួកខ្លួន ដែលបានធ្វើសកម្មភាពរុករានដីដែនជម្រកសត្វព្រៃកែវសីមា របស់រដ្ឋ លើសពីការរស់នៅអាស្រ័យផលជាក់ស្ដែង។

បើតាមការឡាយវីឌីអូ តាមបណ្ដាញសង្គមហ្វេសប៊ុក  កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៤:០០ រសៀល របស់អង្គភាពសារព័ត៌មានទាំងបួននោះ គឺផ្ទុយពីច្បាប់អនុញ្ញាតធ្វើអាជីវកម្មព័ត៌មាន ដែលចេញដោយក្រសួងព័ត៌មាន ពោលគឺអាជ្ញាប័ណ្ណនោះមានសិទ្ធិត្រឹមតែធ្វើការផ្សាយលើគេហទំព័រតែប៉ុណ្ណោះ ក្នុងនោះតាំងខ្លួនសុទ្ធតែជាចាងហ្វាង ហើយធ្វើសកម្មភាព ដែលផ្ទុយស្រឡះពីច្បាប់អនុញ្ញាតទៅវិញ។

គូសបញ្ជាក់ផងដែលថា ការផ្ដួចផ្ដើមគំនិតកៀគរប្រជាពលរដ្ឋច្រើនធ្វើការផ្សាយផ្ទាល់បែបនេះ មានលក្ខណៈ ញុះញង់ ពិតប្រាកដមែន ពោលគឺយកប្រជាពលរដ្ឋមកធ្វើជាខែល បង្កើតឱ្យមានភាពអស្ថេរភាព ចលាច័ល ហាក់ដូចជាផ្ទុះការតវ៉ា នេះជាល្បិចកន្ទេលធំ បន្លំដេក កូរទឹកឱ្យល្អក់ របស់បក្ខពួកជនខិលខូចមួយក្ដាប់តូច ដែលមានចេតនាចង់បានដី របស់រដ្ឋមកធ្វើជាសម្បតិ្ដផ្ទាល់ខ្លួន និងលក់យកប្រាក់ចំណេញបន្ដ។

គួររំលឹកផងដែលថា ប្រជាពលរដ្ឋដែលរស់នៅក្នុង ភូមិត្រពាំងឈូក ឃុំឃ្សឹម ស្រុកស្នួល ខេត្ដក្រចេះ គឺកំពុងរស់នៅលើដីរបស់រដ្ឋ ជាដីដែនជម្រកស្វតព្រៃកែវសីមា ក្នុងអនុក្រឹត្យលេខ ១៨២ អនក្រ.បក ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន។   ដូចដែលសម្ដីអះអាងរបស់ លោក ពៅ សាវាន មេភូមិ ត្រពាំងឈូក បានលើកឡើងថា ពលរដ្ឋរស់នៅជាក់ស្ដែង មានចំនួន ៤៧៣ គ្រួសារ ហើយដែលមានការស្នាក់នៅពិតប្រាកដនោះ មានចំនួន ៣១០ គ្រួសារប៉ុណ្ណោះ ក្រៅពីនេះ គឺមិនពុំទាន់មានលិខិតស្នាមនៅច្បាស់លាស់មនោះទេ។

លោកបានបន្ដទៀតថា ប្រជាពលរដ្ឋរស់នៅតាំងពីឆ្នាំ២០១៣មក លើផ្ទៃដីតែ ៧៥០ ហិកតាប៉ុណ្ណោះ ហើយបច្ចុប្បន្ន ប្រជាពលរដ្ឋមកអាស្រ័យផល ជាង ២០០០ ហិកតា ដែលលោកមិនបានដឹង ចំនួនដីពិតប្រាកដនោះទេ។

និយាយជារួម ប្រជាពលរដ្ឋដែលមានដីអាស្រ័យផលពិតប្រាកដក គឺពុំគួរមានភាពភ័យព្រួយអ្វីនោះទេ ពោលគឺធ្វើការអាស្រ័យផលធម្មតាចុះ តែសូមកុំរុករានដីរដ្ឋរបន្ថែម ដែលផ្ទុយពីច្បាប់។

យើងក្រឡេកមកមើលសកម្មភាពឡាយវីឌីអូ កាលពីថ្ងៃទី០៦ ខែកុម្ភៈវិញ យើងសង្កេតឃើញថា បុគ្គលដែលតាំងខ្លួនជាអ្នកសារព័ត៌មាន បានធ្វើការឡាយ ដោយប្រើនូវសំនួរ បិទ មានចរិតញុះញង់ វែកញ៉ែក រកខុសរកត្រូវ ដោយបញ្ឆេះឱ្យប្រជាពលរដ្ឋក្ដៅក្រហាយ និងមានការយល់ច្រឡំ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ការដែលចោទសួរ និងបង្ខំឱ្យប្រជាពលរដ្ឋ ឆ្លើយម្ដងម្នាក់ៗ គឺហាក់ដូចជាមានចរិតបង្កភាពចលាច័ល។

សូមបញ្ជាក់ផងដែរថា ការចុះផ្សាយរបស់អង្គភាពយើងខ្ញុំកន្លងមក គឺផ្សាយនូវព័ត៌មានពិត ដើម្បីជាប្រយោជន៍សង្គម ប្រយោជន៍ប្រជាពលរដ្ឋ និងជាស្មារតីថែរក្សាសម្បតិ្ដរដ្ឋតែប៉ុណ្ណោះ ពុំមានចេតនាណាមួយ ដើម្បីមូលបង្កាច់ពលរដ្ឋស្លូតត្រង់នោះទេ។

ត្រង់ចំណុចនេះ សូមឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងព័ត៌មាន មេត្ដាពិនិត្យលើការផ្សាយផ្ទាល់លើបណ្ដាញសង្គមហ្វេសប៊ុក របស់អង្គភាពសារព័ត៌មានខាងលើផងទាន។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងឈូក ឃុំឃ្សឹម និងភូមិអូគគី ឃុំគ្រញ៉ូងសែនជ័យ ដែលមានដីអាស្រ័យផងពិតប្រាកដ ស្នើឱ្យមន្ដ្រីជំនាញ និងថ្នាក់ដឹកនាំខេត្ដ ក្រសួងបរិស្ថាន មេត្ដាជួយផ្តល់ប័ណ្ណកម្មសិទ្ធិកាន់កាប់ដីជូនពួកគាត់ផង ដើម្បីការទទួលបានភាពសុក្ដុមរមនា៕

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!