#មិនសរសើរមិនបាន អភិបាលខណ្ឌមានជ័យ លោក សេង គន្ធ លោកបានបញ្ចេញកណ្តាប់ដៃដែក បំបែកសំបុកកាសសុីណូ ល្បែងស៊ីសងមួយកន្លែង ដែលមានទីតាំងស្ថិតនៅ ផ្លូវ60ម៉ែត្រសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ
ខណ្ឌមានជ័យ:
នៅរសៀល វេលាម៉ោង៤:00
ថ្ងៃ ព្រហស្បតិ៍ទី15.ខែ កុម្ភៈ ឆ្នាំ2024
លោកអភិបាលខណ្ឌមានជ័យ លោក សេងគន្ធ បានដឹកនាំកងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ មាន លោក អនុសេនីយ៍ឯក រិន សារ៉ាន់ លោក វីរៈសេនីយ៍ទោ នូ ប្រិយសត្យា នឹងបងៗ កងកម្លាំងសណ្តាប់ធ្នាប់មួយចំនួនទៀត បានចុះបង្ក្រាបកាសសុីណូ(ចិន)88 ១៦៥ នៅអគារខុនដូ SL ..ដែលមានល្បែងស៊ីសងដួចជា: ទូរហ្គេមបាញ់ត្រី . បៀរការ៉ាត់ ចំនួន២ ព្រមទាំងបានឃាត់ខ្លួន៣នាក់ផងដែរ។
នេះមិនមែនលើកទី១ឡើយ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ លោកតែងតែបញ្ចេញស្នាដៃក្នុងការចុះបញ្ជានិងបង្ក្រាបផ្ទាល់ ធ្វើយ៉ាងណាដើម្បីឲ្យមូលដ្ឋានរបស់លោកទាំងមូល អាចចាកផុតពីក្រុមញៀនល្បែងស៊ីសងទាំងអស់គ្នាបាន និងស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ភូមិឃុំមានសុវត្ថិភាពផងដែរ។