រដ្ឋមន្ត្រីក្រសួងបរិស្ថានចុះសិក្សាស្វែងយល់ពីសក្តានុពល ទេសចរណ៍ធម្មជាតិ និងវប្បធ៌ម ដើម្បីអភិវឌ្ឍន៍ គោលដៅកម្សាន្តបៃតង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបាន ចុះសិក្សាស្វែងយល់ពីសក្តានុពល ទេសចរណ៍ធម្មជាតិ និងវប្បធ៌ម ដើម្បីអភិវឌ្ឍន៍ គោលដៅកម្សាន្តបៃតងនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន។
ក្រសួងបរិស្ថានបានឧ្យដឹងថាក្នុងដំណើរទស្សនៈកិច្ចដែលធ្វើឡើងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចុះពិនិត្យលើគោលដៅសំខាន់ចំនួនរួមមាន មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ពើងថ្មជ្រួញ ទីតាំងបោះតង់អូរតាចក់ ពិនិត្យទីតាំងវត្តចាស់ ជាទី ដែល មានភាពទាក់ទាញនៃធម្មជាតិ ទឹកជ្រោះ ល្អាងថ្ម និងពើងធម្មជាតិបង្កប់នូវរូបចម្លាក់បុរាណជាពិសេសចម្លាក់បាតស្ទឹងជាស្នាដៃសល្បៈដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរ បានបង្កប់នូវអត្ថន័យសំខាន់ៗ ខាងជំនឿសាសនា ធ្វើឱ្យមានការចាប់អារម្មណ៍ទាំងមជ្ឈដ្ឋានជាតិ និងអន្តជាតិ។