ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ព្រះអង្គស្តេចយាងសព្វព្រះរាជហឫទ័យ ចែកព្រះរាជអំណោយដល់ប្រជានុរាស្ត្រចំនួន៤៧៣គ្រួសារ ដែលមកពីស្រុកទ្រាំង នឹងស្រុកត្រាំកក់ ។ កម្មវិធីដ៏មហាវិសេសវិសាលនេះរៀបចំធ្វើឡើងនៅភូមិដូនភើ ឃុំខ្វាវ ស្រុកទ្រាំង នាព្រឹកថ្ងៃអង្គារិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នឹងដោយមានការអមព្រះរាជដំណើរ ឧកញ៉ាមហាមន្ត្រី គុយ សុផល ឯកឧត្តមកតិ្តនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ។
ព្រះរាជបន្ទូលព្រះមហាក្សត្រ បណ្តាំផ្ញើដោយ
ក្តីនឹករលឹកពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជូនចំពោះកូន ចៅ ចៅទួត របស់ព្រះអង្គ ប្រកបដោយក្តីនឹករលឹកបំផុតពីចម្ងាយ។ជាមួយគ្នានោះ ព្រះមហាក្សត្រ ព្រះអង្គ បានកោតសសើរចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពិសេសសម្តេចធបិតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ដែលជានិច្ចជាកាល បានយកចិត្តទុកដាក់ សុខទុក្ខរបស់ប្រជាពលរដ្ឋជាកូនជាចៅរបស់ព្រះអង្គ និងបានដឹកនាំប្រទេសជាតិឱ្យមានការលូតលាស់ រីកចំរើនលើគ្រប់វិស័យរហូតដល់បច្ចប្បន្ននេះ និងមានសុខសន្តិភាព ពេញផ្ទៃប្រទេស។
ព្រះមហាក្សត្រ ព្រះអង្គ បានព្រះរាជបន្ទូលកោតសសើរ ចំពោះអាជ្ញាធរខេត្តដែលមានឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានខិតខំយកអស់កម្លាំងកាយចិត្តដើម្បីបំរើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋបានល្អប្រសើរ។
មុននិងស្តេចយាងនិវត្តមកកាន់ព្រះមរម្យរាជវាំង ព្រះមហាក្សត្រ ទ្រង់ សព្វព្រះហារទ័យ ស្តេចយាងចែកព្រះរាជអំណោយជូនប្រជារាស្ត្រចំនួន ៤៧៣គ្រួសារ ក្នុងមួយគ្រួសារទទួលបានព្រះរាអំណោយមាន អង្ករ៥០គីឡូ ឃីត១កញ្ចប់ ទឹកត្រី១យួរ ទឹកស៊ីអីវ១យួរ មី២កេះ នឹងថវិកាមួយចំនួន និងសិស្សានុសិស្សចំនួន ២១៩នាក់ ទទូលបានអាហាពេលព្រឹកមួយពេល មានទឹកបរិសុទ្ធ ទឹកក្រូច ព្រមទាំងសម្លៀកបំពាក់ មួយសម្រាប់ អាវយឺតមានស្លាកព្រះរាជអំណោយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ភារៈសិក្សាមួយកញ្ចប់ គ្រូពេទ្យចំនួន ១០នាក់ ក្នុងម្នាក់ៗទទូលបានឃីតមួយកញ្ចប់ ព្រះករុណាព្រះបាទស្តេចយាងតាមព្រះរាជទីនាំងទត កូនចៅ ដែលឈរចាំទទួលអមតាមដងផ្លូវ ដោយព្រះរាជហាទ័យរីករាយក្រៃលែង៕