ផ្សាយចេញពីស្នាក់ការកណ្តាល អង្គភាព គេហទំពរ័ រដ្ឋាអភិវឌ្ឍន៍ញូស៍ ខេត្តកណ្តាល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤
បន្ទាយមានជ័យ៖ឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី អង្កេតមើលឃើញថាកំពុងប្រឈមខ្វះទឹកនៅតំបន់បឹងជង្រុកតេជោឈ្នៈឈ្នៈនៅក្នុងរដូវខែប្រាំងក្ដៅហួសហែងធ្វើឱ្យខ្វះទឹកប្រើប្រាស់ប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិបឹងជង្រុកតេជោឈ្នៈឈ្នៈ ឃុំទួលព្រង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤
ដោយមានក្ដីអាណិតដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បឹងជង្រុកតេជោឈ្នៈឈ្នៈ! ឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំក្រុមការងារនាំយកម៉ាស៊ីនខ្នាតធំចុះទៅបូមទឹកជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បឹងជង្រុកតេជោឈ្នៈឈ្នៈដើម្បីឲ្យមានទឹកប្រើប្រាស់គ្រប់គ្រាន់នៅក្នុងរដូវប្រាំងនេះ។
ឆ្លៀតក្នុងឱកាសនោះដែរ៖ឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងាររបស់ឯកឧត្តមត្រូវយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បឹងជង្រុកតេជោឈ្នៈឈ្នៈត្រូវបូមទឹកជូនពួកគាត់ជាប្រចាំពីព្រោះនេះជារដូវខែប្រាំងក្ដៅហួសហែងពីព្រោះបងប្អូនប្រជាពលរដ្ឋកំពុងប្រឈមខ្វះទឹកប្រើប្រាស់។
ឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន បានបញ្ជាក់ថា៖ក្រុមការងាររបស់ឯកឧត្តម ប្រចាំការ ២៤ម៉ោងលើ២៤ម៉ោងយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បឹងជង្រុកតេជោឈ្នៈឈ្នៈ ដូចជាមានជីវភាពខ្វះខាត ទឹកប្រើប្រាស់ប្រចាំថ្ងៃនិងទឹកស្រោចដំណាំកសិកម្មជាដើមត្រូវចុះទៅជួយដល់ប្រជាពលរដ្ឋគ្រប់ពេលវេលាមិនឱ្យប្រជាពលរដ្ឋពិបាកឡើយ។