ផ្សាយចេញពីទីស្នាក់ការកណ្តាល អង្គភាព គេហទំពរ័រដ្ឋាអភិវឌ្ឍន៍ ញូស៍ខេត្តកណ្តាល ថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤
បាត់ដំបង៖សត្វច្រឹងរាប់ពាន់ក្បាលបានប្រមូលផ្ដុំគ្នារស់នៅតាមមែកឈើចំនួនបួនដើមជាប់មាត់ស្ទឹងសង្កែត្រើយខាងលិច ដែលស្ថិតនៅវត្តបាយដំរាំជិតស្ពានបាយដំរាំ ក្នុងភូមិបាយដំរាំ ឃុំ បាយដំរាំ ស្រុកបាណន់ចម្ងាយពីទីរួមខេត្តបាត់ដំបង ប្រមាណ១៤គមតាមផ្លូវឆ្ពោះទៅកាន់រមណីយ៍ដ្ឋានស្រុកបាណន់។
យោងតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបញ្ជាក់ថា សត្វច្រឹងទាំងអស់នោះមករស់នៅទីនេះយូរណាស់មកហើយបើតាមសម្ដីលោកហឿន សុខផល ជាអ្នករស់នៅតំបន់នេះបានលើកឡើងថាប្រវត្តិ ហ្វូងសត្វច្រឹងទាំងនេះគឺវាមករស់នៅតាំងពីអំឡុងឆ្នា១៩៩០មកម្ល៉េះ ដោយរស់នៅរាយប៉ាយតាមវាលស្រែ។ប៉ុន្តែដោយសារតែមានការដេញបាញ់ប្រហារទើបពួកវាក៏បានប្តូរទីតាំងមករស់នៅតាមដើមឈើក្នុងវត្តបាយដំរាំ និងបន្តមករស់នៅតាមដើមឈើ ខាងក្រោយក្បែររបងវត្តរហូតដល់សព្វថ្ងៃ ។
ប្រភពបន្តថា៖នៅពេលដែលយើងធ្វើដំណើរឆ្លងកាត់ស្ពានបាយដំរាំគឺទិសខាងលិចសម្លឹងមើលទៅដើមឈើបួនដើមដែលនៅខាងមុខនិងឃើញសត្វច្រឹងជាច្រើន កំពុងដេកនៅលើដើមឈើ បក់ស្លាបរវិចៗ ដូចស្លឹកឈើត្រូវខ្យល់បក់។
ប្រភពដដែលបានបន្ថែមទៀតថា លក្ខណៈនៃការរស់នៅរបស់សត្វច្រឹងទាំងនោះពិតជាមានភាពទាក់ទាញនិងផ្តល់ចំណាប់អារម្មណ៍ខ្ពស់សម្រាប់អ្នកទស្សនា(ពិសេសទេសចរណ៍ជាតិនឹងអន្តរជាតិ) ព្រោះការរស់នៅរបស់ពួកវាមានសភាពចម្លែកទាំងដេកនិងតោងមែកឈើត្រូវសំយ៉ុងក្បាលចុះក្រោម ជើងងវាតោង ពាក់ជាប់នឹងមែកឈេី ប្រកបដោយលក្ខណៈសិល្បៈដ៏ប៉ិនប្រសប់ ហើយរូបរាងវាគឺប្រហាក់ប្រហែលនឹងសត្វប្រចៀវតែមុខមាត់វាស្រដៀងទៅនឹងសត្វឆ្កាទៅវិញ។
សត្វច្រឹងជាប្រភេទថនិកសត្វដែលចិញ្ចឹមកូនដោយទឹកដោះហើយរកចំណីនៅពេលយប់និងស៊ីផ្លែឈើជាអាហារ(ពិសេសផ្លែឈើមានក្លិនក្រអូប)។
ប្រភពបញ្ជាក់ថាដោយសារលក្ខណៈទាក់ទាញ នៃសត្វច្រឹងទាំងអស់នោះហើយទើបមានភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិមើលជារៀងរាល់ថ្ងៃមិនដែលដាច់។
សូមចូលរួម អភិរក្សសត្វច្រឹងទាំងនោះដើម្បីទុកជាផលិតផល ទេសចរណ៍ធម្មជាតិ ដ៏កម្រមួយសម្រាប់ការទស្សនាទេសចរណ៍៕ដោយលោក ឈុន វណ្ណៈ ប្រចាំខេត្តបាត់ដំបង