ចេញផ្សាយពីទីស្នាក់ការកណ្តាល អង្គភាព គេហទំពរ័រដ្ឋាអភិវឌ្ឍន៍ញូស៍ ខេត្តកណ្តាល ថ្ងៃទី១០ខែមីនា ឆ្នាំ២០២៤
កាលពីព្រឹកថ្ងៃសៅរ៍ ទី០៩ ខែមីនា ឆ្នាំ២០២៤ ម៉ោង១០.០០នាទី លោក វរៈសេនីយ៍ត្រី ហាក់ សុធិន នាយប៉ុស្តិ៍នគបាលរដ្ឋបាលស្វាយរលំ ដឹកនាំកម្លាំងចុះទៅធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ ឈ្មោះ សោម ណាលីន ភេទស្រី អាយុ៣១ឆ្ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរ
រស់នៅភូមិលេខ០២សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាល។
មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
វត្ថុតាងចាប់យករួមមាន :
១-ម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន២៥កញ្ចប់ មធ្យម០១កញ្ចប់!!
២-ទូរស័ព្ទដៃម៉ាកVIVOពណ៏ទឹកសមុទ្រចំនួន០១គ្រឿង។
សូមបញ្ជាក់ថា៖មុនពេលកើតហេតុមានប្រជាពលរដ្ឋល្អបានរាយការណ៍ជូនលោកមេ
ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំថា នៅចំណុចផ្ទះជួលភូមិលេខ០២សង្កាត់ស្វាយរលំមានករណីជួញដូរថ្នាំញៀន។
ពេលនោះលោកមេប៉ុស្តិ៍បានដឹកនាំកម្លាំងចុះទៅដល់ចំណុចកើតហេតុក៍បានឃើញជនសង្ស័យកំពង់អង្គុយផឹកស្រានៅលើគ្រែជាមួយមិត្តភ័ក្តនៅមុខផ្ទះជួល។
កម្លាំសមត្ថកិច្ចបានធ្វើកាឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន នៅក្នុងកូនកាបូបលាក់ទុកនៅក្រោមភ្លៅចំនួន២៥កញ្ចប់។លោកមេប៉ុស្តិ៍ក៏បាននាំជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើកាសួរនាំ។ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថាថ្នាំញៀនចំនួន២៥កញ្ចប់ដែលសមត្ថកិច្ចរកឃើញនោះជារបស់ខ្លួនពិតប្រាកដមែនដែលបានទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ
ខលតារយះទូរស័ព្ទយកមកទំលាក់ទុកឲ្យនៅម្តុំរង្វង់មូលព្រែកសំរោង
ក្នុងតំលៃ៣០០-០០០រៀល(សាមសិបម៉ឺនរៀល)ពិតប្រាកដមែនដើម្បីយកមកលក់បន្ត។
ហើយជនសង្ស័យបានឆ្លើយសារភាពថាខ្លួនធ្លាប់បានទិញថ្នាំញៀនពីមនុស្សប្រុសម្នាក់នោះបានចំនួនប្រហែល១០ដងហើយដោយទិញម្តងពី២០០-០០០៛ទៅ៣០០-០០០៛។
ជនសង្ស័យរួមនិងវត្ថុតាងបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ
ដើម្បីកសាងសំណុំរឿងចាត់កាតាមនីតិវិធី៕