ផ្សាយចេញពីស្នាក់ការកណ្តាល អង្គភាព គេហទំពរ័រដ្ឋាអភិវឌ្ឍន៍ញូស៍ ខេត្តកណ្តាល
ខេត្តពោធិ៍សាត់៖ បន្ទាប់ពីបានឃើញចំណាត់ក្ដៅលេីការបង្រ្កាបបទល្មើសធនធានធម្មជាតិកន្លងមក ក្នុងភូមិសាស្ត្រភ្នំក្រវាញ និងស្រុកវាលវែង ប្រជាពលរដ្ឋដែលរស់នៅខេត្តពោធិ៍សាត់ ពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដោយបានឃើញពីសកម្មភាពបង្រ្កាបបទល្មើសធនធានធម្មជាតិ ជាលក្ខណៈទ្រង់ទ្រាយធំ ពោលគឺប្រជាពលរដ្ឋសង្ឃឹមថា ព្រៃឈើ និងធនធានធម្មជាតិ អាចរក្សាបាន និងផ្ដល់មកវិញនូវគុណប្រយោជន៍ដល់មនុស្សជាតិ រួមទាំងខេត្តពោធិ៍សាត់ ននិងទូរទាំងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជាសកលផងដែរ។
ដោយឡែក ប្រជាប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងភូមិសាស្ត្រ ខេត្តក្រចេះ ខេត្តមណ្ឌលគីរី បានរំពឹងទុកថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ នឹងបន្ដអនុវត្ដ បង្រ្កាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្ររបស់ពួកគាត់ ដេីម្បីរក្សឱ្យបាននូវព្រៃឈេី ដេីម្បីភាពបៃតង និងជាដែនជម្រកសត្វព្រៃ។
ពលរដ្ឋម្នាក់រស់នៅ ក្នុងខេត្តក្រចេះ ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បានស្នេីសុំ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្ដម នាយឧត្ដមសេនៅយ៍ សៅ សុខា មេត្តាពិនិត្យលេីបទល្មេីសកាប់ រុករាន ព្រៃឈេី នីចំណុចព្រៃឡឡុង់ និង ដីដែនជម្រកកែវសីមា ផងទាន!
គួររំលឹកផងដែរថា កាលពីរសៀលថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលសាលាខេត្តពោធិ៍សាត់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងនាយឧត្តមសេនីយ៍ សៅ សុខា បានដឹកនាំកិច្ចពិភាក្សា ដើម្បីពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ កាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃដើម្បីយកមកធ្វើជាកម្មសិទ្ធិ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។
ក្នុងនោះ ក្រសួងបរិស្ថាន កន្លងមកបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយក្នុងនោះរួមមាន៖
១៖ ការអនុវត្តច្បាប់១០០% មិនមានការ លើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះ កិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស
២៖ ពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតរមួតទប់ស្កាត់ការពារនិងអភិរក្សធនធានធម្មជាតិ
៣៖ បន្តសហការជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក និង
៤៖ ជំរុញការដាំស្តារព្រៃឈើ សំដៅឱ្យមានការដាំដើមឈើឱ្យច្រើន ដើម្បីបង្កើនគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០។
ទន្ទឹមនឹងនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានបញ្ជូនកម្លាំងកងរាជអាវុធហត្ថប្រមាណ៣០០នាក់ ដើម្បីចូលរួមអន្តរាគមន៍ បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅមូលដ្ឋានខេត្តពោធិ៍សាត់៕