ចេញផ្សាយពីទីស្នាក់ការកណ្តាល អង្គភាព គេហទំពរ័រដ្ឋាអភិវឌ្ឍន៍ញូស៍ ខេត្តកណ្តាល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤
ខេត្តក្រចេះ÷ ទឹកអូរ ហូរចូលទឹកទន្លេ ព្រោះហេតុអ្វី? កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ មានក្រុមការងារមួយក្រុមបានធ្លាក់មកពីលើមេឃ មកចំចំណុចផ្ទះលោក ភួង រ៉ា (ប្រជាពលរដ្ឋ) ស្ថិតនៅ ភូមិត្រពាំងឈូក ឃុំឃឹម ស្រុកស្នួល ខេត្តក្រចេះ ក្រុមអះអាងថា ជាក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំសំបុក ស្រុកចិត្របុរី ដែលមានលោក សុខ ហេងសុម៉ាលី ជាអ្នកសម្របសម្រួល និង អះអាងថាក្រុមការងារចុះជួយឃុំសំបុក ដែលមានឯកឧត្តម សម សាវុធ ជាប្រធាន ហើយគាត់អះអាងទៀតថាជាមន្ត្រី គណបក្សធ្វើការនៅ គ.៨៥ ផងដែរ។ ខណៈឯកឧត្តម សម សាវុធ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ឃុំសំបុក ស្រុកចិត្តបុរី ខេត្តក្រចេះ លោកបានបដិសេធថាលោកមិនបានដឹង និងជាប់ពាក់ព័ន្ធក្នុងការជួបជុំនោះទេ តើក្រុមការងារមួយក្រុមដែលធ្លាក់មកពីលើមេឃ ធ្វើនេះមានគោលបំណងអ្វី.?
មិនតែប៉ុណ្ណោះក្រុមការងារមួយក្រុមដែលបានធ្លាក់មកពីលើមេឃ ដោយមានលោក សុខ ហេងសុម៉ាលី ជាអ្នកសម្របសម្រួល និងបានស្រែកតាមឃោសនៈសិបប្រកាសទទួលស្គាល់ក្រុមការងារថ្នាក់កណ្ដាលចុះជួយ ឃុំសំបុក ចែកក្រម៉ាដល់សមាជិកម្នាក់ក្រមា១ និងបានសន្យាធានាអះអាងថា នឹងស្នើសុំបង្កើតភូមិប៉ោភូមិ ទៅជាភូមិរដ្ឋបាល ស្នើសុំចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងធ្វើផ្លូវជូនប្រជាពលរដ្ឋ ខណៈទីតាំងដីខាងលើកន្លងមកអាជ្ញាធរឃុំ ស្រុក បានបញ្ជាក់ច្បាស់ហើយថា ទោះបីប្រជាពលរដ្ឋមានការ លក់ ទិញ ក៏អាជ្ញាធរមូលដ្ឋានមិនទាន់ហ៊ានចុះហត្ថលេខាបញ្ជាក់ទេ។
បើយោងតាមរបាយរបស់រដ្ឋបាលស្រុស្នូល លេខ.០១៦.រ.ប.ក.ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ សូមគោរពជូនឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តក្រចេះ រដ្ឋបាលស្រុកបានសន្និដ្ឋានថា ក្រុមការងារដែលធ្លាក់មកពីលើមេឃមកចំកណ្តាលភូមិត្រពាំងឈូក ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ និងរៀបចំកម្មវិធីនេះរដ្ឋបាលស្រុកពិនិត្យឃើញថា ក្រុមការងារមិនមានលិខិតរដ្ឋបាល ឬទំនាក់ទំនងជាមួយអាជ្ញាធរ និងមន្ត្រីបក្សនូវមូលដ្ឋាននោះទេ។
សូមបញ្ជាក់ថាក្រុមការងារដែលធ្លាក់មកពីលើមេឃមកចំកណ្តាលភូមិត្រពាំងឈូក ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ គឺចុះអនុវត្តថ្ងៃធ្វើការងាររដ្ឋ និងមានពាក់ឯកសណ្ឋានជាកងកម្លាំងផ្ទុយពីគោការណែនាំគណបក្ស ដែលអាចនាំឱ្យសាធារណៈមតិ ឬជនអគតិយករូបភាពទៅវាយប្រហារនាំឲ្យប៉ះពាល់ដល់គណបក្សប្រជាជន។
មិនចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ទោះបីជាអាជ្ញាធរបានទំនាក់ទំនងដើម្បីជួប ពិភាក្សាណែនាំពីរដ្ឋបាល និងកិច្ចការគណបក្សក៏ដោយក៏បានឯកភាពថាមកជួប នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ តែបែរជាមិនមកវិញ។
ករណីខាងលើនេះតើក្រុមការងារដែលបានធ្លាក់មកពីលើមេឃ មកចំ ចំណុចផ្ទះលោក ភូង រ៉ា (ប្រជាពលរដ្ឋ) ភូមិត្រពាំងឈូក ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ តើធ្វើមានគោលបំណងដើម្បីអ្វីឲ្យពិតប្រាកដ ទេីបហ៊ានធ្វើសកម្មភាពបែបនេះ។