ខេត្តកំពង់ឆ្នាំង៖ នៅម៉ោងប្រមាណ០៥និង៥០នាទីល្ងាច នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ មានករណី ឆេះដេប៉ូប្រេងនិងឃ្លាំងលក់គ្រឿងសំណងមួយកន្លែង ស្ថិតនៅភូមិជំទាវសុខ ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
យោងតាមរបាយការណ៍បឋមអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាចបញ្ជាក់ថា ជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះយាប់ សារុន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន រស់នៅភូមិឃុំ ខាងលើ។ក្នុងករណីអគ្គិភ័យខាងលើពុំបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ តាមការសន្និដ្ឋានមូលហេតុបណ្តាលមកពីទូស្សេខ្សែភ្លើង។
ករណីអគ្គិភ័យនេះឃ្លាំងសំណង់ឆេះ៥០ភាគរយ
-ទូកុងទ័របូមប្រេង1គ្រឿង
-ម៉ាសុីនភ្លើង1គ្រឿង
-ម៉ូទ័របូមទឹក1គ្រឿង
-ទូយោបូមទឹក20ដុំ
-ទូយោជ័រ300ដើម
-ចំណីសត្វ40ការ៉ុង
-សុីម៉ង់ត៍5តោន
-ដបច្រកទឹកសុទ្ធ8000ដប។
-ប្រេងម៉ាសុីន312ដប
-កាន200កាន
-ក្រៅពីនោះមានសំភារះប្រើប្រាស់មួយចំនួនទៀត។
សរុបទឹកប្រាក់40 000ដុល្លាអាមេរិក។
គួរបញ្ជាក់ផងដែរ ក្នុងករណីគ្រោះអគ្គិភ័យនេះ ប្រើប្រាស់រថយន្តចំនួន០៩គ្រឿង ក្នុងនោះរថយន្តស្រុកទឹកផុស០១គ្រឿង ស្រុករលាប្អៀរ០១គ្រឿង ស្រុកកំពង់ត្រឡាច០១គ្រឿង ស្រុកសាមគ្គីមានជ័យ០១គ្រឿង និងខេត្ត០៥គ្រឿង ទើបរលត់ទាំងស្រុង។