ខណ្ឌព្រែកព្នៅ៖
នាថ្ងៃអាទិត្យទី៣១ខែមិនាឆ្នាំ២០២៤បន្ទាប់ពីអាក់ខានក្នុងការ ទទួលគោលនយោបាយពីរាជរដ្ឋាភិបាលនៅ តំណាក់កាលទី១ គឺទទួលបានផ្ទះ១ល្វែង ទំហំ៤.៥×១៨ម៉ែត្រ ព្រមទាំងថវិកា10000$ រួចមក ពួកគាត់ពិតជាសោកស្តាយខ្លាំងណាស់ ដែលការដោះស្រាយនៅតំណាក់កាលទី១ ត្រូវបានបិទបញ្ចប់ មូលហេតុដោយសារពួកគាត់ជឿតាម ការញ៉ុះញ៉ង់របស់អង្គការ សមាគមន៍ និងក្រុមមកពីគណបក្សនយោបាយដទៃទៀត តវ៉ាប្រឆាំង នឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានអូសបន្លាយ អស់រយៈពេលជាច្រើនខែ សង្ឃឹមថានិងបាន អ្វីដែលខ្លួនចង់បាន ទៅតាមទំនើង។
សុំគូសបញ្ជាក់ផងដែរថា: ក្នុងនាមអាជ្ញាធរមូលដ្ឋាន លោកមានឯកសារ ផែនទីយ៉ាងច្បាស់លាស់ ដែលមានប្រភពយ៉ាងច្បាស់ពី google map ដែលបានបាញ់ចេញមកពីផ្កាយរណប ដែលបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋ សាធារណៈជន យ៉ាងច្បាស់លាស់ ត្រឹមត្រូវ ថាតើបងប្អូនទាំងអស់គ្នា មករស់នៅលើដីតាម ចិញ្ចើមផ្លូវរបស់រដ្ឋតាំងពីឆ្នាំណាមក ដែលមានចំនួនប៉ុន្មានផ្ទះ ហើយនៅឆ្នាំណា គឺមិនអាចបន្លំភ្នែករបស់ អជ្ញាធរបានឡើយ។
នេះជាពេលវេលា ចូលដល់តំណាក់កាល ទី២របស់រដ្ឋាភិបាល ហើយដែលតំណាក់នេះ បងប្អូនប្រជាពលរដ្ឋដែលរស់នៅលើចិញ្ចើមតំបន់ផ្លូវ១៥១ ទាំងអស់បានត្រឹម ទទួលបានតែ ដី១ឡូតិ៍ ទំហំ៤.៥×១៨ម៉ែត្រ និងថវិកា10000$តែប៉ុណ្ណោះ។ដែលមានអជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងលោក ស៊ូ ស៊ីវត្ថា ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខណ្ឌ លោករៀបចំឯកសារកសាង ធ្វើប្លង់រឹង ឬ ប័ណ្ណសម្គាល់ អចលនៈទ្រព្យ ជូនបងប្អូន ដែលបានមកទទួលគោលនយោបាយជាបន្តបន្ទាប់។
ដោយឡែក ក្រោយពីទទួលសំណូម ពររបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានក្នុងខណ្ឌព្រែកព្នៅ ដោយមានទុក្ខកង្វល់អស់រយ:ពេលជាច្រើនឆ្នាំនោះ គឺបងប្អូនប្រជាពលរដ្ឋស្នើសុំ (អោយដាក់បង្គោលភ្លើង សញ្ញាចរាចរណ៍ )ត្រង់ចំណុចផ្លូវជាតិលេខ៥ កែងចូលផ្សារព្រែកព្នៅ ផ្លូវទៅភ្នំបាសិទ្ធ ពីព្រោះកន្លងមកនៅទីតាំងនេះពេលបងប្អូនធ្វើដំណើរឆ្លងកាត់ម្តងៗ មានការបារម្ភណ៍ ជាខ្លាំងខ្លាចមានគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងមក ជាយថាហេតុ ។ក្រោយពីទទួលសុំណូមពរ របស់បងប្អូនប្រជាពលរដ្ឋ ភ្លាម លោក ធឹម សំអាន អភិបាល ខណ្ឌព្រែកព្នៅ ក៏បានសិក្សាស្រាវជ្រាវ ស្មើសុំទៅសាលារាជធានីភ្នំពេញ និងក្រសួងសាធារណៈការនិងដឹកជញ្ជូន ចុះពិនិត្យផ្ទៀងផ្ទាត់ រើសទីតាំង ដាក់ជូនទៅតាម សំណើរបស់បងប្អូនប្រជាពលរដ្ឋ ។
ដែលធ្វើអោយបងប្អូនប្រជាពលរដ្ឋ មានការសប្បាយចិត្តជាខ្លាំង និងសុំកោតសរសើរដល់លោក អភិបាលខណ្ឌ ដែលលោកទើបតែមកកាន់តំណែងនៅខណ្ឌព្រែកព្នៅប្រហែលជាង១ឆ្នាំសោះ ធ្វើអោយហេដ្ឋារចនាសម្ព័ន្ធទាំងអស់ មានភាពល្អប្រសើរជាងមុន ប្លែកភ្នែកត្រជាក់ចិត្ត៕