ផ្សាយចេញពីទីស្នាក់ការកណ្តាល អង្គភាព គេហទំពរ័ រដ្ឋាអភិវឌ្ឍន៍ញូស៍ ខេត្តកណ្តាល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤
ភ្នំពេញ៖នាព្រឹក ថ្ងៃពុធ ២ កើត ខែចេត្រ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤
ការិយាល័យរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ខណ្ឌព្រែកព្នៅ មានប្រារពពិធីសូត្រមន្ត ចំរើនព្រះបរិត្ត អបអរសាទរពិធីបុណ្យប្រពៃណីជាតិខ្មែរ លោក ស៊ូ ស៊ីវត្ថា ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខណ្ឌព្រែកព្នៅ លោក ឌិត និមល អភិបាលរងខណ្ឌព្រែកព្នៅ លោក ហែម រិទ្ធី នាយករដ្ឋបាល ខណ្ឌព្រែកព្នៅ លោកអនុប្រធានការិយាល័យ ប្រធានផ្នែកនិមួយៗ ព្រមទាំងមន្ត្រីក្រោមឱវាទ បានរៀបចំពិធីសូត្រមន្តចំរើនព្រះបរិត្ត ប្រោះព្រំ លើករាសី សិរីសីសួស្ដីជោគជ័យ គ្រប់ភារកិច្ច ជូនដល់បងៗមន្ត្រី រាជការគ្រប់ប្រធានមន្ទីរទាំងអស់ ក្នុងកិច្ចការងារដែល បងៗមន្រីទាំងអស់ ខិតខំបម្រើបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់់លោក ក៏ដូចជា ទៅចុះបំពេញបេសកកម្ម នៅតាមបណ្តាលខេត្តនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
“
ជាចុងក្រោយលោក ស៊ូ ស៊ីវត្ថា ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ លោកសុំបួងសួងដល់វត្ថុស័ក្តិសិទ្ធ ទេវតាឆ្នាំថ្មី សូមជួយមកថែរក្សា ឃុំគ្រង នាំលាប នាំជ័យ សិរីសួស្តី ជូនដល់ បងប្អូន មន្ត្រីក្រោមឱវាទ របស់លោក ទាំងអស់ សុំឲ្យជួបតែសេចក្តីសុខសប្បាយ រីកចម្រើន ជោគជ័យគ្រប់ភារកិច្ច និងនៅពេលដែលចុះបំពេញ បេសកកម្ម តាមបណ្តាខេត្ត សុំមានបងប្អូនប្រជាពលរដ្ឋ គោរពស្រឡាញ់ រាប់អាន សុខសវត្ថិភាព អោយបានគ្រប់ៗគ្នា។