ផ្សព្វផ្សាយចេញផ្សាយពីស្នាក់ការកណ្តាល អង្គភាព គេហទំពរ័ រដ្ឋាអភិវឌ្ឍន៍ញូស៍ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤
ភ្នំពេញ៖នារសៀល៖ថ្ងៃ ព្រហស្បតិ៍ន៤កើត ខែចេត្រ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១១ខែមេសា ឆ្នាំ២០២៤
លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌ សែនសុខ.. លោក ប្រធានក្រុមប្រឹក្សា ខណ្ឌ លោក លោកស្រី អភិបាលរងខណ្ឌ ប្រធានការិយាល័យអនុប្រធានការិយាល័យ ប្រធានផ្នែកនិមួយៗ ព្រមទាំងមន្ត្រីក្រោមឱវាទ បានរៀបចំពិធីសូត្រមន្តចំរើនព្រះបរិត្ត ប្រោះព្រំ លើករាសី សិរីសីសួស្ដីជោគជ័យ គ្រប់ភារកិច្ច ជូនដល់បងៗមន្ត្រី រាជការគ្រប់ប្រធានមន្ទីរទាំងអស់ ក្នុងកិច្ចការងារដែល បងៗមន្រីទាំងអស់ ដែលខិតខំបម្រើបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់លោក។
ជាចុងក្រោយលោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌ សែនសុខ លោកសុំបួងសួងដល់វត្ថុស័ក្តិសិទ្ធ ទេវតាឆ្នាំថ្មី សូមជួយមកថែរក្សា ឃុំគ្រង នាំលាប នាំជ័យ សិរីសួស្តី ជូនដល់ បងប្អូន មន្ត្រីក្រោមឱវាទ របស់លោក ទាំងអស់ សុំឲ្យជួបតែសេចក្តីសុខសប្បាយ រីកចម្រើន ជោគជ័យគ្រប់ភារកិច្ច និងសុំមានបងប្អូនប្រជាពលរដ្ឋ ទាំងអស់ ដែលរស់នៅក្នុងមូលដ្ឋានរបស់ មានការ គោរពស្រឡាញ់ រាប់អាន ធ្វើដំណើរបានសុខសវត្ថិភាព អោយបានគ្រប់ៗគ្នា។