ខណ្ឌព្រែកព្នៅ៖នាព្រឹកថ្ងៃ សុ
ក្រ ទី១២ ខែមេសា ឆ្នាំ២០២៤
លោក សៀង ស៊ីពោធិ៍ ដែលបានមកទទួលគោលនយោបាយ ជាមួយនឹងអាជ្ញាធរ ដែលលោកកំពុងតែ ខិតខំប្រឹងប្រែងដោះស្រាយជូនបងប្អូន
ប្រកបដោយសន្តិវិធី ទន់ភ្លន់ ដោយមិនបង្ខិតបង្ខំ ពីសំណាក់អាជ្ញាធរមូលដ្ឋាន ដែលមានលោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ជាប្រធានក្នុងការដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ជាមួយនឹងគោលនយោបាយរបស់រដ្ឋាភិបាល ជូនចំពោះបងប្អូនដែលរស់នៅលើចិញ្ចើមផ្លូវ សាធារណៈរបស់រដ្ឋ ដែលស្ថិតតាមបណ្តោយផ្លូវលេខ១៥១ ភូមិសំរោង សង្កាត់ សំរោង ខណ្ឌព្រែកព្នៅ មក
ដល់ពេលនេះមានចំនួន ៧៩ ខ្នងផ្ទះហើយ គឺនៅសេសសល់ តែ២៨ ខ្នងផ្ទះទៀតទេ ដែលពួកគាត់កំពុងនៅតវ៉ាទាមទារ ជឿតាមការញុះញង់របស់បក្សពួកមួយចំនួន។ដែលសង្ឃឹមថានឹង បានលុយច្រើន ជាងគោលនយោបាយ ដែលបានដាក់ចេញមក។
ក្នុងនោះផងដែរលោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ លោកក៏បានបញ្ជាក់ច្បាស់ៗថា ក្នុងនាមលោកជាប្រធានក្រុមការងារដោះស្រាយគោលនយោបាយ ជាមួយបងប្អូន លោកមិនចង់អោយបងប្អូន ខកខាន ឱកាសដ៏ល្អ នេះពីព្រោះថា គោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការដោះស្រាយជូនបងប្អូន មានតាមតំណាក់កាល។
.ដែលតំណាក់កាលទី១ ត្រូវបានបិទបញ្ចប់ហើយ គឺទទួលបានផ្ទះ១ល្វែង ទំហំ4.5m×18m ព្រមទាំងថវិកា10.000$។
.ចូលដល់តំណាក់កាលទី២ បងប្អូន បានត្រឹមតែទទួលបាន ដី១ឡូតិ៍ និងថវិកា10.000$ តែប៉ុណ្ណោះ គឺអាជ្ញាធរមិនសាងសង់ផ្ទះជូនដូចមុនឡើយ
ចូលដល់តំណាក់កាលទី៣ ប្រហែលបងប្អូន បានទទួលបានតែ ដី១ឡូតិ៍ តែប៉ុណ្ណោះ គឺខាតបង់ទាំងផ្ទះដែលអាជ្ញាធរសាងសង់អោយ និងថវិការ 10.000$ គឺបងប្អូនខាតបង់ច្រើនណាស់។
ចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅ តាមចិញ្ចើមផ្លូវលេខ១៥១ ដែលនៅសេសសល់ ត្រឹមតែ ២៩គ្រួសារ ចុងក្រោយក្នុងចំណោម១០៨គ្រួសារ សុំបងប្អូន មកទទួលគោលនយោបាយ អោយទាន់ពេលវេលាមក ពីព្រោះការតវ៉ា របស់បងប្អូនជារៀងរាល់ថ្ងៃក្នុងនាម អជ្ញាធរមូលដ្ឋាន ដឹងច្បាស់ណាស់ថាបុគ្គលនោះរស់នៅភូមិណា កន្លែងណា មានសមាជិកសកម្មជន មាននាក់ជួយឧបត្ថម្ភ អង្គការ សមាគមន៍ ណាខ្លះដែលនៅពីក្រោយខ្នង ដើម្បីអោយបងប្អូនមកតវ៉ា បង្កើតរូបភាព និងចលនា ផ្សេងៗ នោះ។
អជ្ញាធរ មានសាក្សីភស្តុតាងច្បាស់លាស់ណាស់ គឺមិនអាចប្រកែកបានឡើយ រហូតដល់មានមេក្លោងខ្លះ នៅក្រៅស្រុក ចាំបញ្ជាមកក៏មាន។
ជាចុងក្រោយ លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ លោកអំពាវនាវ ហើយអំពាវនាវ ទៀត សំរាប់បងប្អូនប្រជាពលរដ្ឋដែលនៅសេសសល់ត្រឹមតែ២៩គ្រួសារចុងក្រោយ សុំមកទទួលគោលនយោបាយរបស់រដ្ឋាភិបាល នៅតំណាក់កាលទី២ នេះអោយបានឆាប់រហ័ស ពីព្រោះលោកខ្លាចក្រែង ចូលដល់តំណាក់កាលទី៣ បងប្អូន បានត្រឹមតែ ដី១ ឡូតិ៍ តែប៉ុណ្ណោះ គឹ ខាតបង់រឹតតែច្រើន។ហើយក៏សុំអោយបងប្អូ ពិចារណាឡើងវិញ តើនៅទីបញ្ចប់បងប្អូន រត់អោយនរណាជួយបងប្អូនបាន ក្រៅពីអជ្ញាធរ
មូលដ្ឋាននោះ?៕