ពិធីសូត្រមន្ត ចំរើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីសួស្តី ជយ័មង្គល វិបុលសុខអបអរសាទរពិធីបុណ្យប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក ពុទ្ធសរាជ ២៥៦៧គ.ស២០២៤
នារសៀល. ថ្ងៃសុក្រ ៤ កើត ខែចេត្រ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤
លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌ មានជ័យព្រមទាំងលោកស្រី ជ្រាង សុភី ក្រុមប្រឹក្សាខណ្ឌ និងសង្កាត់ លោក លោកស្រី អភិបាលរងខណ្ឌ ប្រធានការិយាល័យអនុប្រធានការិយាល័យ ប្រធានផ្នែកនិមួយៗ ព្រមទាំងមន្ត្រីក្រោមឱវាទ បានរៀបចំពិធីសូត្រមន្តចំរើនព្រះបរិត្ត ប្រោះព្រំ លើករាសី សិរីសីសួស្ដីជោគជ័យ គ្រប់ភារកិច្ច ជូនដល់បងៗមន្ត្រី រាជការគ្រប់ប្រធានមន្ទីរទាំងអស់ ក្នុងកិច្ចការងារដែល បងៗមន្រីទាំងអស់ ដែលខិតខំបម្រើបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់លោក។
ជាចុងក្រោយលោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជយ័ លោកសុំបួងសួងដល់វត្ថុស័ក្តិសិទ្ធ ទេវតាឆ្នាំថ្មី សូមជួយមកថែរក្សា ឃុំគ្រង នាំលាប នាំជ័យ សិរីសួស្តី ជូនដល់ បងប្អូន មន្ត្រីក្រោមឱវាទ របស់លោក ទាំងអស់ សុំឲ្យជួបតែសេចក្តីសុខសប្បាយ រីកចម្រើន ជោគជ័យគ្រប់ភារកិច្ច និងសុំមានបងប្អូនប្រជាពលរដ្ឋ ទាំងអស់ ដែលរស់នៅក្នុងមូលដ្ឋានរបស់ មានការ គោរពស្រឡាញ់ រាប់អាន ធ្វើដំណើរបានសុខសវត្ថិភាព អោយបានគ្រប់ៗគ្នា។